តាកែវ÷ព័ត៌មានបឋម)យោងតាមប្រភពព័ត៌មានរាយការណ៍ពីពលរដ្ឋមកកាន់អង្គភាពសារព័ត៌មានយើងឲ្យបានដឹងដែរថា ទីតាំងបរិវេណស្រះត្រពាំងត្រាំខ្នារ ដែលជាទីតាំងសហគមន៍រួម យកជួលជាតូប ឱ្យអាជីវករដែលជាពលរដ្ឋនៅទីនោះ ក្នុងមួយតូបតម្លៃ ៤០ដុល្លាទ៥០ដុល្លា មិនត្រឹមតែប៉ុណ្ណោះដីចំណីផ្លូវជាតិ ក៏ត្រូវបានយកជួលឱ្យអាជីវករលក់ដូរដែរ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។
បន្ទាប់ពីមានសេចក្តីរាយការណ៏ពីរពលរដ្ឋ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំង ត្រួតពិនិត្យ ផ្ដិតយករូបភាពមួយចំនួន និងសាកសួរទៅដល់អាជីវករដែលលក់ដូរជុំវិញស្រះត្រពាំងត្រាំខ្នារខាងលើ ដោយអាជីវករបានប្រាប់កាន់អង្គភាពសារព័ត៌មានថា ពួកគាត់ជួលក្នុងតម្លៃ៤០ ទៅ៥០ដុល្លាពិតប្រាកដមែនតាមតូច ឬធំជាក់ស្ដែងនៃតូបនីមួយៗ ។យោងតាមប្រភពពីអាជីវករដដែលបានឲ្យដឹងទៀតថា អ្នកដែលទទួលមើលការខុសត្រូវ ជុំវិញស្រះត្រពាំងត្រាំខ្នានេះ គឺខាងឃុំ អង្គភាពសារព័ត៌មានយើងមិនមានលេខទំនាក់ទំនងទៅលោកមេឃុំនោះទេ ។
អង្គភាពសារព័ត៌មានយើងសូមធ្វើការសេចក្តីរាយការណ៍ ជូនដល់លោក ភួង ឃីង អភិបាលនៃគណៈអភិបាលស្រុកបាទី និងលោក វុី សំណាង អភិបាលនិងជាគណៈបញ្ជាការឯកភាពខេត្តតាកែវ សូមលោកមេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចចំពោះការយកទីតាំងចិញ្ចើមផ្លូវសាធារណៈក៏ដូចជាស្រះទឹកសហគមន៍ទៅជួលឲ្យពលរដ្ឋលក់ដូរ ខាងលើនេះដោយក្តីអនុគ្រោះផងចុះ ។
តើប្រាក់ចំណូលនៃការជួលតូបខាងលើយកទៅណា ?
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។










