គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

KNN CAMBODIA ឈ្នះពានរង្វាន់ពីអន្តរជាតិធំៗចំនួន ២ នៅទីក្រុងប៉េកាំង ប្រទេសចិន បង្ហាញពីសក្កានុពលទីផ្សាររថយន្តកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN CAMBODIA ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និង ចែកចាយផ្តាច់មុខរថយន្ត JETOUR បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយទទួលនូវពានរង្វាន់ពីអន្តរជាតិចំនួន ២ ក្នុងពេល តែមួយក្នុងវេទិកាសន្និសីទ JETOUR International Business Annual Conference 2026 ធ្វើឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន។ 

ពានរង្វាន់ទាំង ២ រួមមាន៖ - ពានរង្វាន់ក្រុមហ៊ុនដែលមានសន្ទុះការលក់ កើនឡើងក្នុងទីផ្សារ “Retail Sales Breakthrough Award 2025” - ពានរង្វាន់ការទទួលស្គាល់ការប្រើប្រាស់យុទ្ធសាស្ត្រឌីជីថល និងការបង្កើតមាតិកាថ្មីៗដែលមានគុណភាពខ្ពស់ រហូតទទួលស្គាល់ ក្នុងកម្រិតអន្តរជាតិ “New Media Global MarketingStar Award 2025”

ជាលើកទី២ហើយដែល KNN CAMBODIA បានការទទួលស្គាល់ពីសមិទ្ធផលនៃភាពជោគជ័យ និងការបំបែក កំណត់ត្រាក្នុងថ្នាក់តំបន់ពី JETOUR International ក្នុងនោះគឺកាលពីឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលបង្ហាញ ថាកម្ពុជាកំពុងក្លាយជាទីផ្សារដែលមានសក្កានុពលខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងព្រឹត្តិការណ៍នៃការជួបជុំដ៏រីករាយ នៃដៃគូអាជីវកម្មរថយន្ត JETOUR មកពីគ្រប់តំបន់លើពិភពលោកនេះ ក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការនាំ យកបច្ចេកវិទ្យារថយន្តទំនើប និងដំណោះស្រាយឆ្លាតវៃមកបំពេញតម្រូវការអតិថិជនគ្រប់ទី កន្លែង។

ភាពជោគជ័យនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ តែជាភស្តុតាងនៃកំណើនការគាំទ្រយ៉ាងខ្លាំងក្លាពី អតិថិជន និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការផ្តល់ជូនរថយន្តដែលមានទាំងគុណភាព តម្លៃ និងទំនុកចិត្តសម្រាប់ អតិថិជន។


ជាការឆ្លើយតបនឹង ការស្រឡាញ់ពេញចិត្តម៉ាកយីហោរថយន្ត JETOUR កន្លងមក ក្រុមហ៊ុននឹងបន្តប្តេជ្ញា ចិត្តផ្គត់ផ្គង់រថយន្តដែលមានស្តង់ដារគុណភាពខ្ពស់ ពង្រឹងសេវាកម្មឱ្យកាន់តែប្រសើរជាបន្តបន្ទាប់ ជាពិសេសការផ្តល់ បទពិសោធន៍ល្អបំផុតក្នុងការបើកបរសម្រាប់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713។ “JETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN CAMBODIA

Post a Comment (0)
Previous Post Next Post

sponser

 

Social