គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចាក់ដីថ្មគ្រួសចូលទន្លេ នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សូមមន្ត្រីពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យ (វគ្គ១)

រាជធានីភ្នំពេញ  ៖ មានលុយមានអំណាចទើបអាចធ្វើបានករណីចាក់ដីថ្ម គ្រួសចូលក្នុងទន្លេ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ បានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់(ច្បាប់មានហើយហេតុអ្វីមិនអនុវត្ត) ចំពោះទីតាំងដែលស្ថិតនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ ឬកំពុងដេកលុងលក់ តើការចាក់ដីថ្ម គ្រួសចូលទន្លេខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា ប្រហែលជាខ្លាចឥទ្ធិពលនិងអំណាចម្ចាស់ទីតាំងខាងលើហើយទេដឹង  សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីរពលរដ្ឋ  ក្រុមការងារសារព័ត៌មានយើង បានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាទីតាំងខាងលើពិតជា កំពុងតែនឹងចាប់ផ្ដើមមានការចាក់ដី ថ្ម គ្រួស ចូលទន្លេពិតប្រាកដមែន ។

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក លឹម សុភា  អភិបាលខណ្ឌខណ្ឌជ្រោយចង្វារ សូមមេត្តាជ្រាប ។
យោងតាមរូបភាពនិងវីដេអូដែលសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី ថ្ម គ្រួសរំលោភចូលទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ? យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។  យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។ 
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។  យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។

អង្គភាពសារព័ត៌មានយើងស្នើសុំ លោក សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីថ្ម គ្រួសចូលទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
 
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social