គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បន្តចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ និងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋានខណ្ឌមានជ័យ !

ខណ្ឌមានជ័យ ÷ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។

គោលបំណងសំខាន់នៃសកម្មភាពនេះរួមមាន៖
✅ ផ្សព្វផ្សាយច្បាប់៖ ជូនដំណឹងដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចរាយការណ៍ពីវត្តមានជនបរទេស។


✅ពង្រឹងសន្តិសុខ៖ ត្រួតពិនិត្យឯកសារស្នាក់នៅ លិខិតឆ្លងដែន និងប័ណ្ណការងារ ដើម្បីបង្ការបទល្មើសផ្សេងៗ។
✅ គ្រប់គ្រងទិន្នន័យ៖ ធានាថាជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងខណ្ឌមានជ័យ គឺស្នាក់នៅដោយស្របច្បាប់ និងមានការចុះបញ្ជីត្រឹមត្រូវតាមប្រព័ន្ធបច្ចេកវិទ្យា។


លោកអភិបាលខណ្ឌ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខសាន្តក្នុងសហគមន៍របស់យើង៕



Post a Comment (0)
Previous Post Next Post

sponser

 

Social