ភ្នំពេញ÷សូមគោរពអញ្ជើញ ឈ្មោះ ស៊ុម សំអុល ហៅ(ស៊ុម ចាក) ភេទប្រុស កើតថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩៧២ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១ ១០០ ៥២៣ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ២៣៧ ផ្លូវ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សូមលោក ចូលខ្លួនដោះស្រាយ លុយចំនួន 76.500$ (ប្រាំពីរមុឺន ប្រាំមួយពាន់ ប្រាំរយដុល្លា)ដែលលោកបានទទួលយកទៅ ដើម្បីធ្វើការសម្របសម្រួលរឿងវិវាទដីធ្លីរវាងនាងខ្ញុំ និងក្រុមហ៊ុន JNJ នៅស្រុកឈូក ខេត្តកំពត កាលពីអំឡុង ឆ្នាំ២០១៧ ។សូមបញ្ជាក់ផងដែរថា នៅពេលនោះ ឈ្មោះ ស៊ុម សំ អុល ហៅ ស៊ុម ចាក បានសន្យា ប្រសិនបើការ ចំណាយយនេះ ពុំទទួលបានជោគជ័យ រូបខ្លួន សន្យាប្រគល់ប្រាក់សងជូនវិញទាំង អស់ គ្រប់ចំនួន ។
រហូតមកដល់បច្ចុប្បន្ន បុគ្គលខាងលើ មិនបានបន្តធ្វើការងារនេះ តទៅទៀតនោះទេ ហើយក៏មិនបានប្រគល់ប្រាក់ត្រឡប់មកវិញនោះដែរ គឺបុគ្គលរូបនេះ មិនគោរពតាមកិច្ចសន្យា ដែលបាននិយាយនោះទេ ដោយសន្យាខ្យល់ ថ្ងៃនេះ ថ្ងៃនោះ រកលេស គេចវេស រហូត សូម្បីលេខទូរស័ព្ទ ខលចូលក៏មិនលើក លែងមានការឆ្លើយតបអ្វីទាំងអស់ ទើបជនរងគ្រោះ រកបណ្ដាញសង្គម ជួយផ្សព្វផ្សាយបន្ថែម ដើម្បីឲ្យបានដល់បុគ្គលរូបនេះ បើនៅតែមិនចូលខ្លួន មកដោះស្រាយនោះទេ នាងខ្ញុំនិងចាត់វិធានការតាមផ្លូវច្បាប់ថែមទៀតផង ។
ជាក់ស្ដែង នៅល្ងាចថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ បណ្ដាញសារព័ត៌មាន mnsp news បានទំនាក់ទំនងទៅលោក ស៊ុម សំអុល ហៅស៊ុមចាក ដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើ តាមរយៈលេខទូរសព្ទ 077414...ចំនួនពីរដង ខលចូល តែមិនមានអ្នកទទួល បន្ទាប់មកទៀតអង្គភាពយើងបានធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាម នៅតែមិនទទួលបានលទ្ធផលឆ្លើយតបមកវិញ ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើង ក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែម ចេញពីប្រភពពាក់ព័ន្ធទាំងឡាយ ជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យ មានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់កិត្តិយសជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅផងដែរ។
អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បុគ្គលមួយណានោះឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕









