ភ្នំពេញ÷ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ«អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU 2001) ជាអនុស្សរណៈដែលមានលក្ខណៈលើសពីកិច្ចព្រមព្រៀងខាងបច្ចេកទេស ដូច្នេះហើយបានយើងមានការសោកស្តាយ ក្នុងករណីគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអនុម័តនូវការសម្រេចដកខ្លួនចេញពី MOU 2001 ក្រោយក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចលុបកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
សោកស្តាយដោយសារតែអនុស្សរណៈនេះ ក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់ប្រទេសយើងទាំងពីរ ព្រោះវាបង្ហាញឱ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរ និងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈការព្រមព្រៀងគ្នាលើក្របខណ្ឌទ្វេភាគីមួយ ដើម្បីធ្វើការធ្វើអាជីវកម្មរួមគ្នាក្នុងតំបន់ដែលត្រួតស៊ីគ្នានៅតំបន់ខ្ពង់រាបបាតសមុទ្រ ដោយផ្អែកទៅលើច្បាប់អន្តរជាតិ»។




