ខណ្ឌមានជ័យ÷ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក គង់ វុធ្ធី អនុប្រធានកបប រាជធានីភ្នំពេញ។ដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ដេីម្បីចែកចាយបន្ត មានចំនួន០២ទីតាំងក្នុងមូលដ្ឋានខណ្ឌមានជ័យរួមមាន÷
១/ ទីតាំងសាច់បង្កកទី១ ឃ្លាំងដាក់សាច់បង្កក នាំចូលពីប្រទេសចិន ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ ទីតាំងសាច់បង្កកទី២ ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥mc ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាលទ្ធផល៖
-ជើងមាន់ (Seara ប្រេស៊ីល) ចំនួន ១៣០កេស
-កោះមាន់ មានឡូហ្គូថៃ ០១ថង់
-កោះមាន់ មានកាត់មាកផលិតផលទម្រង់ដូចគ្នា GIZZABD ចំនួន ២៦៧កេស
-ទាមូល (GB ចិន) ចំនួន ២៣កេស
-គូទមាន់ (Seara ប្រេស៊ីល) ចំនួន ២៤កេស
-ក្បាលពោះវៀនធំជ្រូក (ប្រេស៊ីល) ចំនូន ៧កេស
-ភ្លៅមាន់ (EE.UU) ចំនួន ៥កេស
-ទ្រូងមាន់ (ចិន) ចំនួន ៦៥កេស
-ជើងទា (ប្រេស៊ីល) ចំនួន ១កេស
-ចុងស្លាបមាន់ (ប្រេស៊ីល) ចំនួន ១០០កេស។
ក្នុងនោះអាជ្ញាធរសម្រេចនាំខ្លួនម្ចាស់ទីតាំងទី២ ឈ្មោះ ស៊ុន បុត្រី ភេទប្រុស ១នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរ និងបានបិទឃ្លុំ (បិទសៀល) ឃ្លាំងជាមួយទំនិញដូចរៀបរាប់ខាងលេីដែលជនសង្ស័យ នាំចូលជាសាច់បង្កកខុសច្បាប់មកពីប្រទេសថៃ ។
![]() |
ប្រតិបត្តិការដ៏ក្តៅកគុកនេះ ធ្វើឡើងបន្ទាប់ពីសម្ដេច តេជោហ៊ុនសែន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក នៅខេត្តឧត្តមានជ័យ សម្តេចតេជោប្រកាសច្បាស់ៗ ថាមិនត្រូវការទំនិញថៃចូលមកប្រទេសកម្ពុជានោះទេ។
«ឈប់ជាបន្ទាន់ ដកខ្លួនជាបន្ទាន់ ហើយរកមុខរបរផ្សេង!» សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងពីខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ មិថុនានេះ បញ្ជាឱ្យ អភិបាលរាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតទាំងអស់ មិនឱ្យទំនិញថៃណាចូលស្រុកខ្មែរនោះទេ។
សម្តេចតេជោ ថ្លែងថា៖«ប្រមូលឱ្យអស់ទាំងអ្នកបើកឡាន..ហើយថៅកែៗ ទុកថៅកែខ្លះឱ្យខ្ញុំសួរចម្លើយផ្ទាល់...ជួបម្នាក់ម្តងៗសួរ និយាយឱ្យត្រង់មកឱ្យលុយអាណាខ្លះ»៕
















