គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះ២នាក់ ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូ និងម្នាក់ទៀតពាក់ព័ន្ធទទួលផលចោលកម្ម !

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០៖០៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធនឹង​ករណី​ លួច (ម៉ូតូ) និងបន្តឃាត់ខ្លួនបានចំនួន០១នាក់ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី  ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី  ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យខាងលើមានឈ្មោះ៖   

-ឈ្មោះ ឃុន ចាន់នុត ហៅ ឆេះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ។

-ឈ្មោះ ឆន វិសាល ហៅ សា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។

-ឈ្មោះ រិទ្ធ សុវណ្ណប៊ុនលៀប ហៅ ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។



សម្ភារៈដកហូតរួមមាន៖

-ដែកសំប៉ែតមុខស្រួចចំនួន ០២ដើម និងសោរទីបលេខ៨ ចំនួន០១ដើម។

-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LE-3537 (បិទតែមក្លែងទៅជាលេខ ភ្នំពេញ 1LE-8587)

-ម៉ូតូម៉ាក ហុងដា ស៊ុបភឺគុប ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា LEAP6666។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

#នាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ
Post a Comment (0)
Previous Post Next Post

sponser

 

Social