គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីថ្លែងការណ៍ផ្លវការ ឆ្លើយតប រដ្ឋមន្ត្រីក្រសួងធនធានទឹក នឹងអភិបាលខេត្តកំពង់ចាមនូវពាក្យ«ឥឡូវពួកកាសែតគាត់ខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ.» ទាល់តែដាក់ខ្នោះ (១.២) ទើបដឹងខ្លួន !


ភ្នំពេញ÷សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព រួមទាំងសមាជិក សមាជិកា និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ បានទស្សនា និងស្តាប់យ៉ាងយកចិត្តទុកដាក់ នូវវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ជុំវិញប្រសាសន៍របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានលើកឡើងក្នុងន័យរិះគន់ និងវាយតម្លៃជារួមមកលើអ្នកសារព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមចុះបំពេញការងារត្រួតពិនិត្យទីតាំងបាក់ស្រុតមួយកន្លែងក្នុងទីរួមខេត្តកំពង់ចាម ដោយឯកឧត្តមបានលើកឡើងថា «ឥឡូវពួកកាសែតគាត់ខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ...» បន្ទាប់មក ឯកឧត្តម អ៊ុន ចិន្តាដែលជាអភិបាលខេត្តកំពង់ចាម លោកបានបន្ថែមថា ទាល់តែដាក់ខ្នោះ (១.២) ទើបដឹងខ្លួន ។

ក្នុងនាមយើងខ្ញុំ ជាអ្នកអ្នកសារព័ត៌មានអាជីព ដឹកនាំអង្គភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ វ័យក្មេងមួយរូប ដែលតែងតែ គិតគូរពីប្រយោជន៍សង្គម និងសន្តិភាពជាធំ ខ្ញុំបាទមិនអាចទទួលយកការ វាយតម្លៃបែបអវិជ្ជមានទាំងដែលមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ (ស្មើនឹងមនុស្សល្ងង់ខ្លៅ) បែបនេះបានឡើយ ហើយសូមធ្វើការឆ្លើយតបបំភ្លឺ ដោយឈរលើហេតុផល និងវិជ្ជាជីវៈដូចខាងក្រោម៖


១. សារព័ត៌មានជាកញ្ចក់ឆ្លុះតថភាពសង្គម មិនមែនជាការបំផ្លិចបំផ្លាញ៖ បេសកកម្មចម្បងរបស់ អ្នកសារព័ត៌មាន គឺការចុះយកព័ត៌មាន និងរាយការណ៍ពីតថភាពជាក់ស្តែង ដើម្បីជាប្រយោជន៍សាធារណៈ និងជាជំនួយដល់ថ្នាក់ដឹកនាំ។

ការថតរូប ឬការផ្សព្វផ្សាយនៅទីតាំងនានា គឺធ្វើឡើងក្នុងគោលបំណង ធានានូវតម្លាភាព មិនមែនក្នុងចេតនាទុច្ចរិត ឬរំខានដល់ការអភិវឌ្ឍនោះឡើយ។

​២. មិនអាចយកកំហុសបុគ្គលមកវាយតម្លៃវិជ្ជាជីវៈរួម ;ខ្ញុំបាទទទួលស្គាល់ថា ក្នុងចំណោមអ្នកសារព័ត៌មាន អាចមានបុគ្គលមួយចំនួនតូចដែលនៅមានកម្រិត ឬខ្វះចន្លោះបច្ចេកទេសក្នុងការធ្វើព័ត៌មាន ប៉ុន្តែ ការប្រើប្រាស់ពាក្យវាយតម្លៃជារួមមកលើ «ពួកកាសែត» ទាំងមូលថា «ខូច» គឺពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ទឹកចិត្ត និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពរាប់ពាន់នាក់ ដែលកំពុងខិតខំបំពេញភារកិច្ចដោយស្មោះត្រង់ សុចរិត និងគោរពច្បាប់ជាតិ។

​៣. តម្លាភាព និងកិច្ចសហការ គឺជាគន្លឹះដោះស្រាយបញ្ហា៖ ដើម្បីជៀសវាងការយល់ច្រឡំ គ្រប់ស្ថាប័នរដ្ឋ ឬគម្រោងអភិវឌ្ឍន៍ទាំងអស់ គួរតែបើកចំហ និងបិទបង្ហាញពីភាពស្របច្បាប់នៃគម្រោងនានាជាសាធារណៈដើម្បីឲ្យមហាជនបានដឹង។


កាលណាមានការផ្តល់ព័ត៌មានច្បាស់លាស់ នោះការផ្សព្វផ្សាយខុសឆ្គងក៏មិនអាចកើតមានឡើងដែរ ផ្ទុយទៅវិញ កន្លងមកមានករណីជនខិលខូចមួយចំនួនបានរំលោភយកដីទន្លេ និងដីចំណីផ្លូវទាំងគ្មានច្បាប់អនុញ្ញាត ក៏ដោយសារបានកញ្ចក់ឆ្លុះពីសារព័ត៌មាននេះដែរ ទើបមានចំណាត់ការរុះរើជាបន្តបន្ទាប់។

ក្នុងនាមខ្ញុំ ចាងហ្វាងការផ្សាយ និងជាទីប្រឹក្សា សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាពិនិត្យករណីនេះឡើងវិញ និងបន្តផ្តល់តម្លៃ យោគយល់ ព្រមទាំងគាំទ្រដល់អ្នកសារព័ត៌មាន។

យើងខ្ញុំរង់ចាំជានិច្ចក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ស្ថាប័នរដ្ឋ ដោយឈរលើវប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

គូររំលឹកផងដែរ យោងតាមអនុសាសន៍សម្ដេចតេជោហ៊ុន សែន កាល លោកនៅជានាយករដ្ឋមន្ត្រីលោកបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសារព័ត៌មានជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិដែលមិនអាចខ្វះបាន សម្រាប់មន្ត្រីដែលមិនចូលចិត្តអ្នកស្ដាប់ព័ត៌មាន យកអ្នកសារព័ត៌មានជាសត្រូវ គឺជាមន្ត្រីគ្រាប់ល្ពៅ មន្ត្រីគ្រាប់ធុរេន ។

អង្គភាពសារព័ត៌មានស្នើសុំដល់ សម្ដេច  តេជោហ៊ុនសែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកទងពីរ មេត្តាជួយត្រួតពិនិត្យ លើក្រមសីលធម៌វិជ្ជាជីវៈ លើអភិបាលខេត្តកំពង់ចាម រូបនេះដោយក្តីអនុគ្រោះផងចុះ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social