រាជធានីភ្នំពេញ ៖ ការបែកធ្លាយរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃនេះ ពាក់ព័ន្ធនឹងសកម្មភាពចុះបង្ក្រាបឃ្លាំងស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសម្រស់ក្លែងក្លាយជាច្រើនប្រភេទ កំពុងតែដុតបញ្ឆេះការចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជន។ អ្វីដែលធ្វើឱ្យមហាជនកាន់តែព្រួយបារម្ភនោះគឺ ក្នុងចំណោមផលិតផលដែលដកហូតបានទាំងនោះ មានការលេចឮថារួមមានម៉ាកយីហោ «ផលិតនាងល្អ» របស់លោកស្រី លី សុខដាឡែន ដែលជាផលិតផលថែរក្សាសម្រស់កំពុងមានការចែកចាយ។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលអង្គភាពយើងខ្ញុំទទួលបាន ការចុះបង្ក្រាបពីមន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦នាពេលកន្លងទៅ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះគន្ធារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ប្រតិបត្តិការនៃការចុះបង្ក្រាបទីតាំងផលិត ឬស្តុកទុកទំនិញក្លែងក្លាយ និងខុសច្បាប់ មានការចូលរួមសហការយ៉ាងស្អិតរមួតរវាងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះការចុះបិទឃ្លាំងមាន សម្ភារៈ និងផលិតផលជាច្រើនមុខ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត ត្រូវបានរៀបចំទុកដាក់ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសបញ្ជាក់ថា នេះជាខ្សែសង្វាក់ផ្គត់ផ្គង់ខុសច្បាប់ខ្នាតធំមួយ។
ក្រោយការចុះបង្ក្រាបទីតាំងឃ្លាំងខាងលើនេះ សមត្ថកិច្ចបានរកឃើញផលិតផលជាច្រើនដែលពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល និងគ្មានបញ្ជីការត្រឹមត្រូវ ៖
1.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ផ្កាឈូក ចំណុះ 330ml ចំនួន ៧៧កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 2.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌លឿង ចំណុះ: 330ml ចំនួន ១២៥កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 3.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 330ml ចំនួន ៥២កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 4.សាប៊ូដុសខ្លួន NEANG L'OR ពណ៌ផ្កាឈូក ចំណុះ: 800ml ចំនួន 56កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028 5.សាប៊ូដុសខ្លួន NEANG L'OR ពណ៌លឿង ចំណុះ: 800ml ចំនួន១០០កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028 6.សាប៊ូដុសខ្លួន NEANG L'OR ពណ៌ស្វាយ ចំណុះ: 800ml ចំនួន៧២កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028
7.សាប៊ូកក់សក់ NEANG L'OR ពណ៌លឿង ចំណុះ: 500ml ចំនួន ១០៨កេស/៤៨ដប MFG: 28-10-2025 EXP:28-10-2028 8.សាប៊ូកក់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 500ml ចំនួន ៨កេស/៤៨ដប FG: 28-10-2025 EXP:28-10-2028 9.សាប៊ូដុសខ្លួនបុប្ផា ០៤ពណ៌(ស្វាយ/ផ្កាឈូក/ទឹកក្រូច/ផ្លែប៉ោម) ចំណុះ:750ml ចំនួន២៥៧ កេស/២៤ដប EXP: 17-09-2030 10.ថ្នាំដុសធ្មេញសញ្ញាក្បាលពពែ (ពណ៌ផ្លែប៉ោម/បៃតង) ចំណុះ: 100ក្រាម ចំនួន ១១១កេស/១៤៤ទីប MFG: 17-10-2025 EXP:16-10-2028
11.សាប៊ូដុសខ្លួន BESS (ក្លិនក្រូចនិងម្នាស់) ចំនួន ៩៤កេស EXP:11-01-2031 12.ឈុតជម្រុះកោសិកា NEANG L'OR ចំណុះ: ១៥ក្រាម ចំនួន ១៨កេស/៤៤ប្រអប់ MFG:15-03-2024 EXP:15-03-2027 13.គម្របកំប៉ុង N8 ចំនួន៤៥កេស/៥២៨ឯកតា 14.ឡេbooster white VIP ចំណុះ: ១៥០ក្រាម ចំនួន ៣៥១កេស/៦០កំប៉ុង MFG:25-12-2025 EXP:25-12-2028 15.ផលិតផលចម្រុះ ១០០០កេស(តូច) 16.សេរ៉ូមលាបមុខ THE ELF NANO ចំណុះ: 60ml ចំនួន ៧៤កេស/៥០ដបMFG:11-03-2026 EXP:11-03-2028
17.ក្រែមបន្ទន់សក់ FINO ចំណុះ: 230ក្រាម ចំនួន ៨៦កេស/៣៦កំប៉ុង (គ្មានកាលបរិច្ឆេទ) 18.ទឹកអប់ដាក់ក្នុងបន្ទប់ទឹក GLOBETROTTER ចំណុះ: 130ml ចំនួន២កេសធំ/៤៨ដបEXP:17-08-2028 19.ម៉ាស់បិទមុខ Dr.Jart+ ចំណុះ: 25ក្រាម ចំនួន ៣៤កេស/២៤ប្រអប់ EXP: 08-2027 20.ទំនិញចម្រុះ ៣២៦កេស /៤៨ដប ។
ការបង្ក្រាបទំនិញក្លែងក្លាយ មិនមែនគ្រាន់តែជារឿងការបរិយាយអំពីការរំលោភកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសន្តិសុខសុខភាពសាធារណៈ។ ផលិតផលថែរក្សាសម្រស់ក្លែងក្លាយ ភាគច្រើនត្រូវបានផលិតឡើងដោយគ្មានស្តង់ដារបច្ចេកទេស និងផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ដូចជា បារត ឬអ៊ីដ្រូគីណូន ដែលអាចបង្កឱ្យខូចខាតស្បែក កើតដំបៅ ឬរលាកស្បែកធ្ងន់ធ្ងរ។ ជ្រុះសក់ ឬខូចខាតស្បែកក្បាលក្នុងកម្រិតដែលមិនអាចស្តារឡើងវិញបាន។ ការស្រូបសារធាតុពុលចូលទៅក្នុងរាងកាយ រយៈពេលវែងអាចបង្កជាជំងឺមហារីក និងខូចតម្រងនោម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ពាក់ព័ន្ធករណីនេះផងដែរ អង្គភាពយើងខ្ញុំនឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការសម្រាប់ព័ត៌មាន យើងខ្ញុំនឹងផ្សាយជូនព័ត៌មានលម្អិតបន្ថែមទៀតនៅវគ្គបន្ទាប់៕អត្ថបទរូបភាព CPNS NEWS













