គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការបង្កើតព្រឹត្តការណ៍ជំរុញការប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុក

ភ្នំពេញ÷ក្រោមស្មារតី «ខ្មែរជួយខ្មែរ» រហូតមកដល់ពេលនេះមានការបង្កើតព្រឹត្តការណ៍នានាជាច្រើនដើម្បីជំរុញការប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុក ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដូចជាពិព័រណ៍ទុរេននៅខេត្តត្បូងឃ្មុំដែលបានរៀបចំរយៈពេល៣ថ្ងៃកាលពីថ្ងៃទី១២មិថុនា និងពិព័រណ៍ទុរេនរយៈពេល ១០ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦នៅ ខេត្តបាត់ដំបង។

ក៏ដូចគ្នានេះដែរ «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦បានប្រកាសជំហររួមគ្នាយ៉ាងមុតស្រួច ក្នុងការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ឱ្យទៅជាខែលការពារជាតិដ៏រឹងមាំ ដើម្បីការពារសេដ្ឋកិច្ចជាតិពិតប្រាកដ។
សូមរម្លឹកថាការរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីការប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុកកន្លងមក នេះបានរៀបចំឡើងតាមរូបភាព ការតាំងពិព័រណ៍ផលិតផល និងកសិផល ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ការបង្កើតវេទិកាជួបគ្នាជាដៃគូរវាងអ្នកផលិត និងអ្នកទិញធំៗ និងកម្មវិធីសិល្បៈ និងអប់រំ ដែលមានការតាំងបង្ហាញម្ហូបអាហារដែលចម្អិនពីកសិផលក្នុងស្រុក ការប្រកួតប្រជែងផ្សេងៗ ដើម្បីទាក់ទាញមហាជនឱ្យចូលរួមទស្សនា និងទិញទំនិញ។
សូមបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍ដើម្បីគាំទ្រកសិផល និងផលិតផលក្នុងស្រុក គឺជាយុទ្ធសាស្ត្រស្នូលមួយក្នុងការលើកកម្ពស់ស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែក លើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ ពង្រឹងសន្តិសុខស្បៀង និងជំរុញ កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ទន្ទឹមនេះការរៀបចំពិព័រណ៍ និងយុទ្ធនាការនានានេះ មិនត្រឹមតែជួយពង្រីកទីផ្សារសម្រាប់កសិករ និងសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការនាំចូលទំនិញពីបរទេសទៀតផង៕ អត្ថបទ ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

Post a Comment (0)
Previous Post Next Post

sponser

 

Social