ខេត្តតាកែវ÷រឿងអាស្រូវកក្រើកច្រកទ្វារភ្នំដិន យ៉ាងក្តៅគគុក ទំនិញនៅតាមឃ្លាំងស្តុកទំនិញនានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអណាចម្នាក់ ដោយក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាងតិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។
ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បី ឈ្មោះ រន្ទឺ ថាមានខ្នងក្រាស់នៅក្រសួង ជាបង្អែកកាងពីក្រោយខ្នងផងដែរ។ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។
![]() |
ប្រភពដដែលឲ្យដឹងទៀតថា ទំនិញក្នុង១រថយន្តធំត្រូវបង់មិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល បង់តិចច្រើនតាមប្រភេទទំនិញ បុគ្គលជើងខ្លាំងខាងចេញមុខរត់ការទំនិញគេចពន្ទ គឺលោកអនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែនដ៏មានអំណាចម្នាក់ជាអ្នកចាត់ចែងគ្រប់យ៉ាង។
បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង ។
មហាជននិងអង្គការសង្គមស៊ីវិលស្នើសុំ ឯកឧត្តម វុី សំណាង អភិបាលនិងគណៈអភិបាលខេត្តតាកែវ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយរដ្ឋាករ សូមចាប់មន្ត្រីជំនាញចុះអធិការកិច្ចចំពោះច្រកទ្វារអន្តរជាតិភ្នំដិនខាងលើនេះផងដោយក្តីអនុគ្រោះ ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាបធ្នាប់សាធារណៈនិងសង្គម រួមទាំងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។










