គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ÷ (AKP) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម UENO Atsushi នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រ កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ។
ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្ត្រ, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា។
ជាក់ស្តែង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់ សរុបចំនួន ៤២២ ១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ គម្រោង/កម្មវិធី កំពុងដំណើរការសរុបចំនួន ១២ និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម UENO Atsushi ផ្ទាល់ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងសម្រេចបានស្នាដៃ ដ៏ធំនៅក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា ក្នុងអាណត្តិរបស់ឯកឧត្តម UENO Atsushi ចាប់ពីឆ្នាំ២០២៣ ដល់ដំណាច់ឆ្នាំ២០២៦នេះ។

ក្នុងនោះ កម្ពុជាទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/ កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារ អាម៉េរិក។

សម្រាប់ឆ្នាំ២០២៦ ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធី បន្ថែមទៀត មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៦ នេះផងដែរ។

ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តជប៉ុនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា កម្ពុជាក៏ នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វិស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យ ឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistcs), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills) ជាដើម។ 

Post a Comment (0)
Previous Post Next Post

sponser

 

Social