គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រោងចក្រស្តុក និងផលិតផលបារីមួយកន្លែងស្ថិតនៅភូមិអម្ពិល សង្កាត់កំបូល សង្ស័យមិនមានច្បាប់អនុញ្ញាត សូមមន្ត្រីជំនាញចុះត្រួតពិនិត្យ !

ភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស លោក ឃឹម ស៊ុនសូដា  អភិបាលនៃគណៈអភិបាល ខណ្ឌកំបូល ដើម្បីអោយលោកបានជ្រាប  ក្នុងករណីទីតាំង រោងចក្រស្តុក និងផលិតបារី របស់ជនជាតិចិន ដែលស្ថិតនៅតាមបណ្ដោយប្រឡាយ ក្នុងភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  ដោយទើបតែចាប់ផ្តើមដំណើរការ បានប្រមាណជាងកន្លះខែនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍ មកកាន់អង្គភាពយើង  ។


អង្គភាពសារព័ត៌មានសូមធ្វើការស្នើសុំគោរពចំពោះក្រសួងពាណិជ្ជកម្ម សូមធ្វើការចុះអធិការកិច្ច ដើម្បីពិនិត្យមើលទីតាំងនេះ ដែលមិនបានលើកស្លាកយីហោឲ្យបានត្រឹមត្រូវ ចំពោះមុខរបរនៃអាជីវកម្ម ថាជាប្រភេទការ ធ្វើពាណិជ្ជកម្មរបៀបក្រុមហ៊ុន ឬក៏សហគ្រាសណានោះទេ ។


អង្គភាពសារព័ត៌មានរបស់យើងស្នើសុំចំពោះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប CCF) ដើម្បីចុះត្រួតពិនិត្យទីតាំងខាងលើនេះ ដែលជាប្រភេទចំណី តើអាចនឹងនាំឲ្យប៉ះពាល់ដល់សុខមាលភាពពលរដ្ឋដែលឬយ៉ាងណា?


អង្គភាពផ្សារព័ត៌មានរបស់យើងស្នើសុំចំពោះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលទីតាំងនេះថាមានការចុះបញ្ជីស្របទៅតាមនីតិវិធីច្បាប់ដែលឬយ៉ាងណា? និងដើម្បីជៀសវាងមានការរិះគន់ចេញពីពាណិជ្ជករ អាជីវករ និងសហគ្រិនដទៃៗទៀតដែលមានមុខរបរដូចគ្នា ឬមុខរបរប្រហាក់ប្រហែលគ្នាដែលអនុវត្តប្រព្រឹត្តនូវការគោរពច្បាប់យ៉ាងត្រឹមត្រូវ។

រោងចក្រស្តុក និងផលិតផលបារី របស់ជនជាតិចិនខាងលើ មិនមានស្លាកយីហោមួយកន្លែងនេះ កំពុងតែទាក់ទាញ ចំណាប់អារម្មណ៍ ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំងទៅលើបណ្តាញទំនាក់ទំនងផ្សព្វផ្សាយសង្គម រោងចក្រគ្មានស្លាកយីហោ ជាច្រើនដែលរកស៊ីគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ដែលជាហេតុមន្ត្រីជំនាញ មិនបានត្រួតពិនិត្យ ដិតដល់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងខាងលើ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទីនោះ ដោយសារតែការជះក្លិនថ្នាំ បង្កឲ្យប៉ះពាល់ផ្លូវដង្ហើម យ៉ាងធ្ងន់ធ្ងរផងដែរ។
ជាក់ស្តែងបន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៏ពីរ ប្រជាពលរដ្ឋ អង្គភាពយើងបានធ្វើដំណើរចុះទៅដល់ទីតាំងខាងលើ និងបានថតផ្តិតយករូបភាព ហើយក៏មិនមានបិទស្លាកអ្វីទាំងអស់ ទើបអង្គភាពយើងធ្វើដំណើរវិលត្រឡប់មកវិញ រួចបន្តធ្វើការទំនាក់ទំនងទៅកាន់លោក អភិបាលខណ្ឌកំបូល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធតេឡេក្រាម និងតាមរយៈលេខទូរសព្ទដៃ ដោយលោកអភិបាលមានការឆ្លើយតបវិលត្រឡប់មកវិញ ថាសូមជួយផ្ញើរូបភាពនិងទីតាំងច្បាស់លាស់ដើម្បីចាប់មន្ត្រីចុះត្រួតពិនិត្យ ។

អង្គភាពសារព័ត៌មានរបស់យើងសូមគោរពស្នើសុំ ឯកឧត្តម ឃួង ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំចាត់មន្ត្រីដើម្បីចុះធ្វើការអធិការកិច្ចនៅទីតាំងខាងលើនោះផង និងស្នើសុំចំពោះ  ឯកឧត្តម អ៊ាង សុផល្លែត សូមជួយដាក់មន្ត្រីចុះអធិការកិច្ចផងដែរ ហើយជាពិសេសផងដែរនោះ មន្ត្រីជំនាញនៃអន្តរក្រសួងពាក់ព័ន្ធមានដូចជានាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។

ដោយឡែកសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំមើលដោយមានការរំពឹងជឿជាក់ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្អែកទៅលើអំពីការការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិ ពិសេសសុខមាលភាពប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋទូទៅផងដែរ។

អង្គភាពបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរស្របតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social