គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត ខេត្តព្រះវិហារ ដែលរងការវាយប្រហារដោយកងកម្លាំងថៃ

ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះបេសកកម្មនេះដឹកនាំដោយប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ដែលមកពីសាធារណរដ្ឋហ្វីលីពីន ដោយមានក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា ជាអ្នករៀបចំ និងសម្របសម្រួល។

គោលដៅសំខាន់នៃការចុះពិនិត្យនេះ គឺនៅទីតាំង «មណ្ឌលសុខភាពតេជោមរកត» ដែលក្រសួងការពារជាតិបានគូសបញ្ជាក់ថា «មិនមែនជាទីតាំងយោធានោះទេ» ប៉ុន្តែគឺជាមណ្ឌលផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមការបញ្ជាក់ពីក្រសួងការពារជាតិ ទីតាំងមណ្ឌលសុខភាពនេះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោង ១៥៥មម ការប្រើប្រាស់គ្រាប់បែកចង្កោម និងការវាយប្រហារដោយដ្រូនជាច្រើនគ្រឿង ដែលបណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញរងការខូចខាតយ៉ាងដំណំ។

ទោះបីជាមានការវាយប្រហារនេះកើតឡើងក៏ដោយ ក៏រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពនានា រួមមាន៖

* សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
* សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


កម្ពុជាបានសង្កត់ធ្ងន់ថា ខ្លួននៅតែរក្សាភាពស្មោះត្រង់ និងសុចរិតក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ដើម្បីឆ្ពោះទៅរកការស្តារស្ថានភាពឡើងវិញឱ្យបានឆាប់រហ័ស និងធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមតំបន់ព្រំដែន៕
Post a Comment (0)
Previous Post Next Post

sponser

 

Social