គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកហ៊ុន សុខា រួមនិងបក្សពួក លោក ស្រៀង ម៉េង រងការចោទប្រកាន់ ថា បានរំលោភលើទំនុកចិត្ត ប្រើប្រាស់ឯកសារក្លែង និងគំរាម សុវត្តិភាពផ្ទាល់ខ្លួនរបស់លោកស្រី ភុំ ផាន់ណាវី(វគ្គ១)

 ភ្នំពេញ÷ .លោកស្រី ភុំ ផាន់ណាវី បានទម្លាយប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា  លោកស្រី បានសម្រេចចិត្ត ដាក់ពាក្យបណ្ដឹង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណ:ដែលរូបគាត់ បានទទួលរងគ្រោះ នូវទឹកប្រាក់អស់ប្រមាណជា.." ៣លានដុល្លារអាមេរិក "..ដោយលោកផ្កាយ ២ ហ៊ុន សុខា រួមនិងបក្ខពួក គឺលោក ស្រៀ ម៉េង ងបានរំលោភលើទំនុកចិត្ត ប្រើប្រាស់ឯកសារសាធារណៈក្លែង និងគំរាមកំហែងថា នឹងសម្លា.ប់រូបគាត់ថែមទៀតផង ។

ពាក់ព័ន្ធករណីនេះ លោក ស្រី ភុំ ផាន់ណាវី ដែលបាន អះអាងថា រូបគាត់ជាជនរងគ្រោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានយើង នាពេលថ្មីៗកន្លងទៅនេះ ថា រូបគាត់ត្រូវបាន លោកផ្កាយ២ ហ៊ុន សុខា ប្រើគំនិតទុច្ចរិតបោកប្រាស់ អស់ទឹកប្រាក់ប្រមាណជា " ៣លានដុល្លារអាមេរិក "កាលពីអំឡុងឆ្នាំ ២០២៤ ដោយបានសន្យាថា និងរត់ការធ្វើប្លង់ដី មិនតិចជាង១១កន្លែងជូនលោក ស្រី ។




ជុំវិញរឿងនេះ បច្ចុប្បន្ន លោកស្រី ភុំ ផាន់ណាវី  បានធ្វើលិខិត ស្នើរសុំ អន្តរាគមន៏ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមទាំង ប្រមុខថ្នាក់ដឹនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ជូនរូបគាត់ ដែលជាជនរងគ្រោះ។

ខណៈដែល លោកផ្កាយពីរហ៊ុន សុខា និងស្រៀង ម៉េង បានយកអំណាចតួនាទី បុណ្យស័ក្តិ ពាក់ផ្កាយពីរ គំរាមកំហែងលើអាយុជីវិតលោកស្រី ថែមទៀតផងនោះ។


បន្ទាប់មក លោកស្រី ភុំ ផាន់ណាវី បានធ្វើលិខិតស្នើសុំអន្តរាគមន៍ គោរពជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ លើចំណាត់ការនីតិវិធី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ.៦៦៥៨ ដែលលោកស្រីបានដាក់ពាក្យបណ្ដឹង ពីបទរំលោភរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារក្លែងក្លាយ រួមនិងបទគំរាមកំហែងថា នឹងសម្លាប់ ដែលលោក ហ៊ុន សុខា បានលើឡើងកាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ និងសំណើសុំបញ្ចូលភស្តុតាងជាឯកសារ ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនបន្ថែមទៀត..?!






តើការយកតួនាទីជាផ្កាយពីរ..ជាទីប្រឹក្សា..ជាសំនួយការរបស់ថ្នាក់ដឹកនាំកំពូល មកសម្ញែង គំរាមកំហែងលើស្ត្រីទន់ខ្សោយរបស់លោកផ្កាយពីរ ហ៊ុន សុខា និងបក្ខពួកនោះ អាចមានវាសនា ដូច អតីត លី សាម៉េត..ឡាច សំរោង បុគ្គលរត់ចោលស្រុកទេ..?!





គួរបញ្ជាក់ផងដែរថា ទាំងនេះជាការលើកឡើងរបស់លោកស្រីភុំ ផាន់ណាវី .ចំណែកឯ លោក ផ្កាយពី២ ហ៊ុន សុខា បានប្រាប់អ្នកយកព័ត៌មានយើងតាម ប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា រាល់ការលើកឡើងរបស់ លោកស្រី ភុំ ផាន់ណាវី គឺជារឿងមិនពិតនោះឡើយ ដោយលោក បានបញ្ជាក់ថា លោកមិនមែនជាអ្នករត់ការ រូបលោកគ្រាន់តែជាអ្នកឈូសឆាយ និងដាំដំណាំ ចំពោះលោកស្រី ភំផាន់ណាវី គាត់ទិញដីពីពលរដ្ឋ នឹងការផ្ទេសិទ្ធជារឿងផ្សេង មិនពាក់ព័ន្ធនឹងរូបលោកនោះទេ ។

នេះបើយោងតាមដីការសម្រេច សំណុំរឿងព្រហ្មទណ្ឌលេខ ៦៦៥៨នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ទុកជាឥតចាត់ការ   ព្រោះផ្អែកលើអង្គហេតុ ភស្តុតាង និងអង្គច្បាប់ ខាងលើ តំណាងអយ្យការលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងភ្នំពេញ សម្រេចតម្កល់ទុកឥតចាត់ការ ។

ដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ៩៧៦ អ.យ.ព ចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឈ្មោះ ភុំ ផាន់ណាវី ប្តឹងឈ្មោះ ហ៊ុន សុខា និងឈ្មោះ ស្រៀង ម៉េង ព្រោះតែ លោក ហ៊ុន សុខា និងស្រៀង ម៉េង ពុំបានប្រព្រឹត្តបទល្មើស ដូចការប្ដឹងរបស់ឈ្មោះភុំ ផាន់ណាវី ជុំវិញការតម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ៦៦៥៨ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់តំណាងអយ្យការលោកសេង ម៉េងស្រ៊ុន ។


រាល់ការរៀបរាប់ខាងលើ សុទ្ធតែជាការលើកឡើងពីភាគីពាក់ព័ន្ធ អ្នកណាខុស អ្នកណាត្រូវនោះ យើងខ្ញុំមិនមែនជាអ្នកវិនិច្ឆ័យ ឬកាត់ក្តីនោះទេ ក្នុងនាមយើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែធ្វើការផ្សព្វផ្សាយនិងទទួលព័ត៌មានពីភាគីពាក់ព័ន្ធ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាព័ត៌មាន សូមមហាជនពិចារណាតាមការគួរ !
  
ដោយឡែកសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំមើលដោយមានការរំពឹងជឿជាក់ ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្អែកទៅលើអំពីការការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិ និងសេចក្តីថ្លៃថ្នូរ ដល់ភពផងរបស់ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា។

សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
(សម្រួលអត្ថបទដោយ mmsp news)
Post a Comment (0)
Previous Post Next Post

sponser

 

Social