ខេត្តព្រៃវែង÷សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់នាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់ ស៊ុតទាខុសច្បាប់ ពីប្រទេសជិតខាង បតបតាមការស្នើសុំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងការទប់ស្កាត់ឈ្មួញលួចនាំចូល ដោយខុសច្បាប់នូវសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់ ស៊ុតទាខុសច្បាប់ពីប្រទេសជិតខាង ចូលមកខេត្តព្រៃវែង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឲ្យបានត្រឹមត្រូវ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ វិស័យចិញ្ចឹមសត្វក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។
ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់បញ្ហាអសកម្មខាងលើ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំដូចខាងក្រោម៖១. ស្នងការនគរបាលខេត្ត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទាំង៦ វរនគរបាលយោធា ការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលពុំមានច្បាប់អនុញ្ញាត។
២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ តាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជាប្រចាំ ចំពោះការនាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់ ស៊ុតទា ដែលពុំមានការអនុញ្ញាត ត្រឹមត្រូវ។
ក្នុងករណីចាំបាច់ ត្រូវរាយការណ៍មក រដ្ឋបាលខេត្ត ដើម្បីសុំគោលការណ៍ និងចាត់ វិធានការចំពោះជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
៣. ទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងការពិនិត្យ តាមដាន និងជួយសម្របសម្រួលនូវការអនុវត្តសេចក្តីណែនាំនេះក្នុងករណីចាំបាច់។
ទទួលបានសេចក្តីណែនាំនេះ សូមសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវចូលរួម និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងឈ្មោះ ម៉េង មនោរម្យ ជំទប់ទី១ឃុំកោះសំពៅ ប្រឆាំងបទបញ្ជារបស់ រដ្ឋបាលខេត្តព្រៃវែង លួចគប់គិតគ្នាអោយយួនយកទាមកចិញ្ចឹមលេីដីខ្មែរ អញ្ចឹងតេីបានប្រជាពលរដ្ឋខ្មែរចិញ្ចឹមទាយកពងលក់មិនបាន ?
មន្ត្រីមូលដ្ឋានរបៀបនេះ សូមអភិបាលខេត្តដកប្រវាត់ចោលទៅ ព្រោះតែផលប្រយោជន៍បន្តិចបន្តួចលក់ក្បាលអោយយួនបែបនេះ ។
ប្រភព ដេីមរាំង






