បន្ទាយមានជ័យ÷ព័ត៌មានពីក្រុងប៉ោយប៉ែតមកបានអោយដឹងថា លោក រ៉េនសុភ័ក្តិ អធិការរងក្រុងប៉ោយប៉ែត បានដកហូតរថយន្តជនជាតិ ឥណ្ឌូណេស៊ី មួយគ្រឿងយកទៅជិះខ្លួនឯង ទាំងដែលរថយន្តនេះមិនពាក់ព័ន្ធបទល្មើសអ្វីទាំងអស់ ។
រថយន្តដែលលោក រ៉េន សុភ័ក្តិ អធិការរងក្រុងប៉ោយប៉ែត យកទៅជិះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មានម៉ាក ford Mustang ពណ៌ក្រហម ផលិតឆ្នាំ ២០១៥ ស្លាកលេខ 2BS-6371 ភ្នំពេញ ជាកម្មសិទ្ធិរបស់ជនជាតិឥណ្ឌូណេស៊ីឈ្មោះ VALANTINO MICELLIM ។
តាមព័ត៌មានបានអោយដឹងទៀតថា ការដកហូតរថយន្តនេះ មិនបានធ្វេីកំណត់ហេតុ ឬ របាយការណ៍ជូនទៅ តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យទេ ។ ឥលូវម្ចាស់រថយន្តកំពុងរៀបចំពាក្យបណ្ដឹងប្ដឹងទៅថ្នាក់លេីដេីម្បីសុំយករថយន្តមកវិញ ។
ករណីសមត្ថកិច្ចចាប់រថយន្ដបរទេសយកទៅធ្វេីជាកម្មសិទ្ធិរបស់ខ្លួនមានច្រើនករណីណាស់ សូម្បីតែនៅខេត្តព្រៃវែង ក៏មានចាប់យករថយន្ត Mercedes របស់ប្រជាពលរដ្ឋមួយគ្រឿងដែរ អត់មានធ្វើកំណត់ហេតុ ឬ ធ្វើរបាយការណ៍បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងទេ ។
ខ្ញុំឆ្ងល់ដែរ បេីរថយន្ដពាក់ព័ន្ធបទល្មើសហេតុអ្វីមិនបញ្ជូនទៅតុលាការ ? ហេតុអ្វីបានយករថយន្ដដែលដកហូតបានយកមករក្សាទុកជាកម្មសិទ្ធិរបស់ខ្លួន ?
ខ្ញុំឆ្ងល់ដែរ បេីរថយន្ដពាក់ព័ន្ធបទល្មើសហេតុអ្វីមិនបញ្ជូនទៅតុលាការ ? ហេតុអ្វីបានយករថយន្ដដែលដកហូតបានយកមករក្សាទុកជាកម្មសិទ្ធិរបស់ខ្លួន ?
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ។
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕








