ភ្នំពេញ÷លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។
មន្ដ្រីទាំង៣ប្រភេទចំណុះក្រសួងមហាផ្ទៃ រួមមាន ៖1-មន្ដ្រីនគរបាលជាតិ
2-មន្ដ្រីរដ្ឋបាលស៉ីវិល
3-និងមន្ដ្រីពន្ធនាគារ
ដែលទទួលទានគ្រឿងស្រវឹងហើយទៅបង្កបញ្ហាដាក់អ្នកដទៃ ឬបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈ ក៏ប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា។
គោលការណ៍ដឹកនាំបែបនេះរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៦ នេះតែម្ដង។ នេះបើតាមអ្វីដែលលោក
ទូច សុឃៈ បានគូសបញ្ជាក់៕




