គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្ដីបំភ្លឺព័ត៌មាន ជុំវិញចំណាត់ការរបស់នគរបាលចរាចរណ៍ក្នុងការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលើបុរសម្នាក់នៅម្ដុំហ្គ្រេនភ្នំពេញ

ភ្នំពេញ ÷​តបតាមការចែកចាយវីដេអូយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម កាលពីល្ងាចនិងយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសកម្មភាពរបស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះឃាត់ខ្លួនបុរសម្នាក់នៅម្ដុំហ្គ្រេនភ្នំពេញនោះ យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបអំពីដំណើររឿងពិតទាំងស្រុងដូចខាងក្រោម។

ដើមចមនៃហេតុការណ៍នេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុចផ្លូវប្រសព្វលេខ៥២៨ និងលេខ២៨៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ រថយន្តបង្កបានបុកក្មេងស្រីជំទង់ម្នាក់បណ្ដាលឲ្យបាក់ដៃ តែអ្នកបើកបរមិនបានឈប់រថយន្តដើម្បីដោះស្រាយនោះទេ ពោលគឺបានបើករត់គេចពីកន្លែងកើតហេតុ។ ក្រោយមក ទើបភាគីបង្កបានបញ្ជូនម្ដាយនិងមេធាវីមកចរចាផ្ដល់សំណងរដ្ឋប្បវេណីចំនួនមួយម៉ឺនដុល្លារ តែលក្ខខណ្ឌខ្លះមិនទាន់ត្រូវគ្នា ប៉ុន្តែសាមីខ្លួនអ្នកបើកបរនៅតែមិនព្រមចូលខ្លួនដោះស្រាយ។


ចំពោះចំណាត់ការច្បាប់ យោងតាមច្បាប់ទម្លាប់ ការសងសំណងរដ្ឋប្បវេណី មិនអាចលុបបំបាត់បទល្មើសព្រហ្មទណ្ឌ ករណីការបើកបរបង្ករបួសស្នាមហើយរត់គេចបានឡើយ។ ផ្អែកលើករណីនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ន មុនី បានចេញដីកាបញ្ជាឲ្យចូលខ្លួន លេខ៣៨៣ អ.យ.ប ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ដូចមានភ្ជាប់ជូននូវដីកាជាភស្តុតាងស្រាប់ ដោយបង្គាប់ឲ្យឈ្មោះ ស្រស់ ថាវ័ន្ត ចូលខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យបានមុនថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត ដើម្បីសាកសួរពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសអ្នកដទៃ និងបើករថយន្តរត់គេចពីកន្លែងកើតហេតុ។


ផ្អែកតាមដីកាបញ្ជានេះ នៅថ្ងៃទី០៦ ខែកញ្ញា កម្លាំងនគរបាលជំនាញបានចុះអនុវត្តការនាំខ្លួនបុគ្គលរូបនេះ រហូតឈានដល់មានការប្រទាញប្រទង់ និងបង្កជាបាតុភាពភ្ញាក់ផ្អើលដូចដែលបានឃើញក្នុងវីដេអូ។ ដើម្បីសម្រួលដល់សភាពការណ៍ លោកឧត្ដមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរណ៍ បានចុះទៅសម្របសម្រួលដោយផ្ទាល់ និងបានសម្រេចដោះខ្នោះជូនជនសង្ស័យវិញ ក្រោយពេលមានការធានាអះអាងពីមេធាវីនិងក្រុមគ្រួសារ ថានឹងនាំសាមីខ្លួនចូលមកដោះស្រាយតាមនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

សរុបជារួម ចំណាត់ការរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ គឺធ្វើឡើងដោយអនុលោមទៅតាមនីតិវិធីច្បាប់ និងដីកាបញ្ជារបស់ស្ថាប័នអយ្យការសុទ្ធសាធ មិនមែនជាការអនុវត្តក្រៅច្បាប់ ឬប្រើអំណាចដោយគ្មានមូលហេតុនោះឡើយ។ សូមសាធារណជនមេត្តាជ្រាប និងកុំមានការយល់ច្រឡំ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social