គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សៀមរាបរួមនិងលោក ហួត សុធី ស្នងការខេត្តសៀមរាប ជួយបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមានមេកញ្ច្រែងធំឈ្មោះ ហ៊ុយ នេះផង

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងផ្សារដើមក្រឡាញ់ស្ថិតនៅក្នុងភូមិត្រពាំងសេះ​សង្កាត់គោកចក ក្រុងសៀមរាប​ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបើកដំណើរការទីតាំងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ដែលមានមេកញ្ច្រែងឈ្មោះ លោក ហ៊ុយ កំពុងតែអូសទាញពលរដ្ឋញៀនល្បែងឱ្យលេងជារៀងរាល់ថ្ងៃ។

ករណីនេះពួកគាត់ស្នើសុំយ៉ាងទទូចដល់ លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាចាត់វិធានការបង្ក្រាបឱ្យខាងតែបានផង។

ដោយយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងកន្ទុយលេខ ឬឆ្នោតវៀតណាមខុសច្បាប់របស់ លោក ហ៊ុយ នេះ បានបើកដំណើរការយ៉ាងរលូន ដោយគ្មានការកោតញញើតច្បាប់ទាល់តែសោះ។ ដែលបង្កការរំខាន និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។


ប្រភពបានបន្តថាប្រហែលជាមានការត្រូវរូវគ្នាពីអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាថ្នូរនឹងលាបសក្ការៈផ្សេងៗហើយបានជាមិនធ្វើការបង្ក្រាបបែបនេះ!
គូសបញ្ជាក់ថាល្បែងស៊ីសង គឺជាដើមចមចម្បងដែលបង្កើតឱ្យមានបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម ចោរលួច ចោរឆក់ និងអំពើហិង្សាក្នុងគ្រួសារ ដែលធ្វើឱ្យពួកគាត់រស់នៅទាំងភ័យខ្លាច ផ្ទុយពីគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ហេតុដូចនេះ ប្រជាពលរដ្ឋនៅក្នុងភូមិវាល សង្កាត់សំបួរ ទាំងមូល មានក្តីសង្ឃឹមយ៉ាងមុតមាំថាលោក ដា ចំរើន អធិការក្រុងសៀមរាប និងលោក ហួត សុធី ស្នងការខេត្តសៀមរាប នឹងមិនបណ្តែតបណ្តោយឱ្យទីតាំងល្បែងខុសច្បាប់របស់ លោក ហ៊ុយ នេះ បន្តបើកយារយីសេចក្តីសុខរបស់ប្រជាពលរដ្ឋតទៅទៀតឡើយ ហើយ និងបញ្ជាកម្លាំងជំនាញដើម្បីបង្ការ បង្ក្រាប និងយកអ្នកដែលពាក់ព័ន្ធអនុវត្តតាមនីតិវិធីច្បាប់ ស្របតាមគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានអនុវត្ត និងមានទំនួលខុសត្រូវនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។


សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social