ខេត្តសៀមរាប÷ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលកំពុងបើកបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ នៅតាមទីសាធារណៈ ហាងកាហ្វេ និងតារាងបាល់ទះ ពេញក្រុងសៀមរាប ដោយគ្មានញញើតច្បាប់បន្តិចសោះឡើយ។
តើមនុស្សម្នាក់ដែលមានអាសនាមថា លោកខ្លា ហៅ (៥២)មានខ្នងបង្អែករឹងមាំប៉ុណ្ណា តើបុគ្គលរូបនេះមានឥទ្ធិពល និងអំណាចធំជាងស្នងការនគរបាលខេត្តសៀមរាប ល្បែងស៊ីសងជល់មាន់តាមអនឡាញរាលដាលពពាក់ពពូន ដោយស្ងប់ស្ងាត់បែបនេះ?ជាក់ស្តែង ទីតាំងជល់មាន់អនឡាញធំមួយកន្លែងនៅខាងក្រោយផ្សារសាមគ្គី (ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម) ត្រូវគេប្រទះឃើញបើកដំណើរការយ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ។
យោងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃ
អង្គភាពសារព័ត៌មានយើង សូមគោរពស្នើសុំដល់ ឯកឧត្តមប្រាក់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ទោ ហួត សុធីស្នងការនគរបាលខេត្តសៀមរាប សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







