គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាមូលដ្ឋានគ្រឹះធានាបានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជា

ភ្នំពេញ÷នៅថ្ងៃទី២៤ ខែកញ្ញា កាលពី៣៣ឆ្នាំមុននេះ រដ្ឋសភាកម្ពុជាសម្រេចបង្កើតបានរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ឬព្រះរាជាណាចក្រកម្ពុជាទី២ដែលមានអាយុកាល៣៣ឆ្នាំមកហើយ គិតត្រឹមឆ្នាំ ២០២៦នេះ ដែលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ខណះរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ មានអាយុកាលប្រមាណ ២៣ឆ្នាំ រដ្ឋធម្មនុញ្ញសម័យសាធារណរដ្ឋខ្មែរឆ្នាំ១៩៧២មានអាយុកាល៣ឆ្នាំ រដ្ឋធម្មនុញ្ញសម័យកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៦ មានអាយុកាលតែ ៣ ឆ្នាំប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ក្លាយជាមូលដ្ឋានគ្រឹះធានាបានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជា គឺដោយសារតែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនេះមាន មាត្រា ១ និង មាត្រា ៧ ដែលបានចែងថាកម្ពុជាកំណត់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់គង់ជា «ប្រមុខរដ្ឋអស់ជីវិត» ទ្រង់ «គ្រងរាជ្យ ប៉ុន្តែមិនកាន់អំណាចឡើយ»។

ស្ថាប័នព្រះមហាក្សត្រដើរតួជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពរដ្ឋ ដែលជួយកាត់បន្ថយជម្លោះដណ្តើមអំណាចកំពូល និងរក្សាបាននូវលំនឹងនយោបាយទោះបីជាមានការផ្លាស់ប្តូររដ្ឋាភិបាលក៏ដោយ។

ចំណែកឯមាត្រា ១ និង មាត្រា ៥១ បានចែងអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយ រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យមានការចូលរួមប្រកួតប្រជែងខាងនយោបាយដោយសន្តិវិធីតាមរយៈការបោះឆ្នោត។ យន្តការនេះអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលជាដំណោះស្រាយនយោបាយតាមបែបច្បាប់ វៀរចាកពីការប្រើប្រាស់ហិង្សា ឬការធ្វើរដ្ឋប្រហារ។ មាត្រា ៥១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងពី គោលការណ៍បែងចែកអំណាចដាច់ពីគ្នា អំណាចរដ្ឋត្រូវបានបែងចែកជាបីច្បាស់លាស់គឺ អំណាចនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា) អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) និងអំណាចយុត្តិធម៏(តុលាការ)។

គោលការណ៍នេះបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច ការពារមិនឱ្យមានការក្តោបក្តាប់អំណាចផ្តាច់ការ ដែលអាចនាំឱ្យមានការបះបោរ ឬអស្ថេរភាពសង្គម។ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣បានចែងអំពីថា ពលរដ្ឋខ្មែរគ្រប់រូបមានសមភាពចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។ ការធានាសិទ្ធិសេរីភាពខាងជំនឿសាសនា (ពុទ្ធសាសនាជារបស់រដ្ឋ ប៉ុន្តែគោរពសាសនាផ្សេងៗ) សិទ្ធិកម្មសិទ្ធិឯកជន និងសិទ្ធិរស់រានមានជីវិត (គ្មានទោសប្រហារជីវិត) គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយវិសមភាព និងទំនាស់ក្នុងសង្គម។

ទន្ទឹមនេះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានមាត្រា ១ និង មាត្រា ៥៣ ដែលហាមឃាត់ការឈ្លានពានប្រទេសដទៃ ឬការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

Post a Comment (0)
Previous Post Next Post

sponser

 

Social