គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះអនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន

ភ្នំពេញ÷ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះអនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Helder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្តេ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រហ័ស របស់ធនាគារកណ្តាលទីម័រឡេស្តេ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។


គោលបំណងនៃអនុស្សរណៈយោគយល់នេះគឺដើម្បីបង្កើតក្របខណ្ឌបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ។ តាមរយៈក្របខណ្ឌនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មាន ​ចំណេះដឹង និងបទពិសោធ ព្រមទាំងសហការលើការស្រាវជ្រាវ ក៏ដូចជាការបណ្តុះបណ្តាលនានា។

កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងលើកកម្ពស់ការទូទាត់ជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕ 

Post a Comment (0)
Previous Post Next Post

sponser

 

Social