គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្មវិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ និងការប្រគុំតន្ត្រី នៅតំបន់ក្វាងជូតូច ខេត្តខ្យង់គី សាធារណរដ្ឋកូរ៉េ

ភ្នំពេញ÷នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ និងឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ព្រមទាំងសហការី បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ​ និងការប្រគុំតន្ត្រីដែលកម្មវិធីនេះត្រូវបានមូលមតិគ្នាដឹកនាំរៀបចំដោយលោក​ Deahwan An ប្រធានមជ្ឈមណ្ឌលគាំពារបរទេសក្វាំងជូតូច និងសហការជាមួយសហគមន៍ខ្មែរ នៅតំបន់ក្វាងជូ ខេត្តខ្យង់គី នៃប្រទេសកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរចំនួនប្រមាណ ៥០០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករខ្មែរតាមស្តង់ម្ហូប ក៏ដូចជាបងប្អូនពលលរ-ពលការិនីផងដែរ។ ឯកឧត្តមបានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះបងប្អូនសហមន៍ខ្មែរ ដែលបានសាមគ្គីភាពគ្នាជាធ្លុងមួយ រៀបចំកម្មវិធីកម្មវិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ​ និងការប្រគុំតន្ត្រីយ៉ាងអធិកអធម ក្នុងស្មារតីសាមគ្គីរួបរួមជាតិ និងការគោរពដឹងគុណចំពោះវីរ:កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅលើសមរភូមិ​ នាពេលកន្លងមក។


ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសកូរ៉េ បន្តរក្សាអត្តសញ្ញាណជាតិ ប្រពៃណីវប្បធម៌ និងភាសាខ្មែរ ព្រមទាំងចូលរួមជាផ្នែកមួយក្នុងការពង្រឹងសាមគ្គីភាពជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។



Post a Comment (0)
Previous Post Next Post

sponser

 

Social