បន្ទាយមានជ័យ ៖ តាមរបាយការណ៍ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ អ៊ុំ សុផល ជាម្ចាស់អគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសង្ស័យថា បានផ្តល់ទីតាំងដល់ជនបរទេស ជាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អគារទាំង២កន្លែងនោះ ត្រូវបានសមត្ថកិច្ច ត្រួតពិនិត្យហើយ រកឃើញជនបរទេសសរុបជាង២០០នាក់ ក្នុងនោះ មានជនជាតិថៃ ដល់ទៅ១៧៤នាក់ (ស្រី្ត៦៧នាក់)។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួនខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕
![]() |








