គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

​ដោះស្រាយបញ្ចប់ដោយជោគជ័យនូវករណីទំនាស់ដីធ្លីនៅតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់ ÷​អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការចាត់តាំងពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចុះសម្របសម្រួលដោះស្រាយករណីសំណូមពររបស់ឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ស្ថិតក្នុងតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់ ដោយទទួលបានលទ្ធផលវិជ្ជមាន និងបញ្ចប់ដោយសន្តិវិធី។

ជាលទ្ធផលនៃការសម្របសម្រួល ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាក្នុងចំណុចសំខាន់ៗដូចខាងក្រោម៖
​១. ការទទួលស្គាល់ការពិត៖ ឈ្មោះ សែម សុខគា បានទទួលស្គាល់ថា ដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៥០៦០៣០៥-០៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តពោធិ៍សាត់ ទំហំ ១០,៩២៤ ម៉ែត្រការ៉េ និងដីដែលខ្លួនបានទិញពីម្ចាស់ដើមជាក់ស្តែង គឺមានទីតាំងខុសគ្នា (ប្លង់ផ្សេង ដីផ្សេង)។


២. ការទទួលយកដំណោះស្រាយ៖ ឈ្មោះ សែម សុខគា បានយល់ព្រមទទួលយកដីដែលជាគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដោយស្ម័គ្រចិត្ត និងដោយក្តីរីករាយ។

៣. ការសម្តែងការសុំទោស និងថ្លែងអំណរគុណ៖ ឈ្មោះ សែម សុខគា បានធ្វើវីដេអូសុំទោសជាសាធារណៈចំពោះការភាន់ច្រឡំ និងសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក ព្រមទាំងបានធ្វើវីដេអូថ្លែងអំណរគុណ និងសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងផ្តល់ដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ និងក្តីមេត្តាករុណាដល់រូបគាត់ ។


ការបញ្ចប់ទំនាស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយផ្អែកលើទិដ្ឋភាពច្បាប់ ការយោគយល់ និងគោលនយោបាយឈ្នះ-ឈ្នះ ទាំងអស់គ្នា៕




Post a Comment (0)
Previous Post Next Post

sponser

 

Social