ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើបបើកបរដោយបុរសជនជាតិចិន ប៉ះជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យភាគីម៉ូតូរងរបួ..សធ្ង..,ន់បញ្ជូនទៅកាន់មន្ទីពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ កែងនិងផ្លូវ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជ ធានីភ្នំពេញ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Mach C 300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2CC.0680 បើកបរដោយបុរសម្នាក់ជនជាតិចិន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបំបែកជាបួន ក៏ត្រូវបានម៉ូតូមួយគ្រឿងម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KT.653 បើកបរក្នុងទិសដៅពីត្បូងទៅជើង បុកយ៉ាងពេញទំហឹង ចំទ្វារផ្នែកខាងស្តាំរងការខូចខាត រីឯភាគមូ៉តូរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ ភ្លាមៗរថយន្តខាងលើបានបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនយកមកកន្លែងកើតហេតុ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ត្រួតពិនិត្យរួចរាល់ទុកឱ្យភាគីទាំងពីរធ្វើការចរចាសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង អស់រយៈពេលកន្លះម៉ោងតែមិនត្រូវរូវគ្នានោះទេ ទើបសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕









