គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ​ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

ក្រចេះ ÷ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា​ ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ រៀបចំវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និង ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកស្នួល។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ​ ១៧០នាក់ រៀបចំឡើងនៅបរិវេណវត្តជ្រោះជ្រៅ ភូមិជ្រោះជ្រៅ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ៕








Post a Comment (0)
Previous Post Next Post

sponser

 

Social