គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្រ្កាបបទល្មើស(ឆបោកអនឡាញ)ឃាត់ជនជាតិវៀតណាមជាង១០០នាក់!

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើស(ឆបោក)អនឡាញ (Online Scams)មួយកន្លែង។
ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ក្នុងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់។
ក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥នាក់(ស្ត្រីចំនួន១៧ នាក់) ។
ដែលមានមុខរបរជាជាងភ្លើង កម្មករសំណង់ សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។



បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន៦៧នាក់(ស្រី ១២នាក់)ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ។



ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និងបានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕


Post a Comment (0)
Previous Post Next Post

sponser

 

Social