គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវមួយរូប រួមនិងបក្ខពួកដែលបានឆបោ.កលុយពលរដ្ឋចំនួន ៦ពាន់ដុល្លារ ពាក់ព័ន្ធរឿងរត់ការចាក់ដី

ភ្នំពេញ÷ ដំណើររឿងដែលលោកជំទាវហេងស៊យមួយរូបដែលមានឈ្មោះឱមនាងនិងបក្សពួកបានល្បួងលួងលោងឆបោកនូវជនរងគ្រោះចំនួន ២រូបអស់ទឹកប្រាក់ចំនួន ៦ ពាន់ដុល្លា ក្នុងនោះជនរងគ្រោះចំនួន២ រូប ទីមួយដែលមានឈ្មោះ  លីម  សៀវគីន និងទី២ មានឈ្មោះ ហៀង លាងអុីម ដោយបុគ្គលមួយរូបមានឈ្មោះប៉ុកជាអ្នកជូន នាំទៅជួបឈ្មោះម៉ក់ វីសេដ្ឋា នៅភោជនីយដ្ឋានថ្មដាហើយឈ្មោះម៉ក់វីសេដ្ឋាបានណែនាំជនរងគ្រោះទាំងពីរនាក់ឲ្យជួប ជំទាវហេងស៊យមួយរូប ដែលមានឈ្មោះអោមនាង ហ្នឹងស្ត្រីមួយរូបទៀតដែលគេស្គាល់ឈ្មោះថា អូតាណាថាជីមិត្តភក្តិនិងគ្នា ហើយឈ្មោះ ម៉កវិ សេដ្ឋា បាននិយាយល្បូងលួងលោមឲ្យជនរងគ្រោះទាំងពីររូប ឱ្យជឿទុកចិត្ត ទៅលើស្ត្រីដែលជាជំទាវថារឿងទាំងអស់ដែលពួកគាត់ជាជនរងគ្រោះពឹងពាក់នោះគឺជំទាវនោះ នឹងអាចធ្វើបាននៅរឿងទំនាស់ដីដែលមាននៅខាងមុខដីរបស់ពួកគាត់ ទើបជនរងគ្រោះទាំងពីរនាក់សម្រេចចិត្ត តើនឹងប្រគល់លុយតាមសំណើរបស់ជនឆបោកដែលជាជំទាវហេងស៊យរូបនោះ ដែលបានប្រគល់លុយចំនួនទៅដល់បីលើក។

រីឯលើកទីមួយចំនួនដុល្លារប្រគល់នៅឯភោជនីយដ្ឋានថ្មដាលើកទី ១ចំនួន ៣ ពាន់ដុល្លារ នៅហាងដដែល និងលើកទី ២ ចំនួនពាន់ដុល្លារ នៅហាងដដែល តែលើកទី ៣ នេះប្រគល់ទៅឲ្យឈ្មោះម៉ក់វិសេដ្ឋាជាអ្នកទទួលវិញម្ដងសរុបទឹកប្រាក់ដែលពួកគាត់បានបាត់បង់ដោយក្រុមឆបោករៀបជាប្រព័ន្ធសេនារីយ៉ូអស់ ៦ ពាន់ដុល្លារ។
ក្រោយពីបានប្រគល់លុយរួចរាល់ហើយចាប់ពីពេលនោះមកក៏ជនរងគ្រោះបានធ្វើការខលទាក់ទងទៅជំទាវរូបនោះជាច្រើនលើកច្រើនសារតែមិនបានធ្វើការទាក់ទងចូលនោះទេតែស្ត្រីមួយរូបដែលគេស្គាល់ឈ្មោះថាអូរតនានិងតាំងខ្លួនជាជំនួយការរបស់ជំទាវឆបោករូបនោះថាមេរបស់ខ្លួនរវល់រហូតរហូតចាប់តាំងពីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ពេលបច្ចុប្បន្នថ្ងៃទី ០៦ខែ កក្កដា ឆ្នាំ ២០២៥ តាំងពីជំទាវឆបោករូបនោះបានទទួលលុយហើយជនរងគ្រោះក៏មិនដែលបានជួបមុខផ្ទាល់ម្ដងទៀតនោះដែរ។
ក្រោយពីរជនរងគ្រោះចំនួនពីររូបដឹងថាខ្លួនកំពុងតែចាញ់បោកជំទាវរូបនោះនឹងបក្សពួកហើយក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់បឹងទំពុនទី ១ ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យជំទាវរូបនោះនឹងបក្សពួកចូលខ្លួនមកដោះស្រាយ រឿងលុយដែលខ្លួនឲ្យរត់ការតែជំទាវរូបនោះមិនព្រមចូលខ្លួនមកដោះស្រាយ។
តាមបណ្ដឹងរបស់ជនរងគ្រោះដែលប្ដឹងនៅសាលាសង្កាត់នោះទេ រហូតមកដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ទើបជនរងគ្រោះទាំងពីររូប ដែលមានវ័យប្រហែល ៦០ឆ្នាំ បានសម្រេចចិត្តប្ដឹងបន្តទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាក់ស្ដែងនៅ វេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីអង្គភាពសារព័ត៌មានយើងទទួលការពឹងពាក់និងផ្ដល់ប្រភពព័ត៌មានពីជនរងគ្រោះ អង្គភាពយើងបានធ្វើការទំនាក់ទំនង ពីលោកស្រីអោមនាង តាមរយៈលេខទូរសព្ទ 012 777...ដើម្បីសុំការបំភ្លឺ ជៀសវាងការផ្សព្វផ្សាយមានការភាន់ច្រឡំអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមនិង facebook ទៅស្ត្រីឈ្មោះអោមនាងដែលគេស្គាល់ថាជាជំទាវតែស្ត្រីរូបនោះ គ្រាន់តែចូលមើលហើយមិនឆ្លើយតបនោះទេ នឹងបានប្រឡុកចោលទាំងអស់អង្គភាពសារព័ត៌មានយើងក្រោយពីបានសុំការបំភ្លឺបរាជ័យរួចមកក៏បានលេខទូរស្ទរបស់បុគ្គលមួយរូបដែលមានឈ្មោះម៉ក់វិសេដ្ឋា ត្រូវជាបក្សពួករបស់របស់ជំទាវឆបោ.កនោះ យើងក៏បានសុំការបំភ្លឺពីបុគ្គលដែលមានឈ្មោះម៉ក់វិសេដ្ឋាតាមប្រព័ន្ធទៅលើក្រាម ដែលពាក់ព័ន្ធនឹងករណីឆបោកគឺលុយពលរដ្ឋចំនួនពីររូបអស់ ៦ពាន់ដុល្លារតែលោកបានឆ្លើយមកកាន់អង្គភាពសារព័ត៌មានយើងដូច្នេះថា លោកពិតជាបានទទួលលុយ ១ពាន់ដុល្លារនោះពិតប្រាកដមែន ហើយលោកបានបញ្ជាក់ទៀតថា លុយដែលទទួលបាននោះ គឺលោកបានយកទៅឲ្យស្ត្រីដែលមានឈ្មោះអោមនាង ដែលជាជំទាវនិងជាអ្នកធានាថាខ្លួនជាអ្នកពូកែខ្លាំងខាងរត់ការ  សុំស្ដាប់ផ្សារសំឡេងលោកម៉ក់វីសេដ្ឋា(......សម្លេង...)។
ប្រជាពលរដ្ឋរងគ្រោះសង្ឃឹមថាប្រពន្ធ័តុលាការនិងរកយុត្តិធម៌ជូនដល់រូបគាត់ដែលជាមនុស្សចាស់ជរាទាំងពីរនាក់ហើយគាត់ក៏សំណូមពរទៅដល់ក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធ សូមដកងាររបស់លោកជំទាវឱមនាងដើម្បីកុំឲ្យមានការខូចឈ្មោះដល់ស្ថាប័នរដ្ឋនិងកុំឲ្យបន្តដែលបោកប្រាស់លុយប្រជាពលរដ្ឋទន់ខ្សោយដូចជារូបពួកគាត់តទៅទៀត ហើយសង្ឃឹមថាសមត្ថកិច្ចនិងស្ថាប័នដែលពាក់ព័ន្ធ នឹងចា.ប់នូវបក្សពួករបស់ជនឆបោកទាំងនោះមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Post a Comment (0)
Previous Post Next Post

sponser

 

Social