គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ស៊ុន ចាន់ថុល រំពឹងថា នឹងទទួលបានគម្រោងវិនិយោគបំបែកកំណត់ត្រាថ្មី ឈានដល់ ៥០០គម្រោង នៅឆ្នាំ២០២៥នេះ

ភ្នំពេញ ÷ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា នឹងទទួលបានគម្រោងវិនិយោគបំបែកកំណត់ត្រាថ្មី ឈានដល់៥០០គម្រោង នៅឆ្នាំ២០២៥នេះ ទោះមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្តី។


ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណចុងក្រោយ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៧៣គម្រោង ដែលមានតម្លៃជិត ៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងគម្រោងចំនួន ៦០បន្ថែមទៀត ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន៤១៤គម្រោង ដោយក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាមិនដែលបានអនុម័តចំនួន៤០០គម្រោងបែបនេះនោះទេ ប៉ុន្តែក្នុងឆ្នាំនេះ អាចនឹងបំបែកកំណត់ត្រាថ្មីទៀត អាចឈានដល់ ៥០០គម្រោង។


 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតឱកាសអំពាវនាវឱ្យពលករខ្មែរនៅក្រៅប្រទេសពិចារណាត្រឡប់មកប្រទេសកំណើតវិញ ដោយលើក ឡើងពីតម្រូវការកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់ប្រទេស ខណៈប្រទេសកម្ពុជាត្រូវការកម្មករប្រមាណ ៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ។


យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង អាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។

ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ ដោយ៖ យី វិច្ឆិកា
Post a Comment (0)
Previous Post Next Post

sponser

 

Social