គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ (ប្រភេទគ្រឿងសមុទ្រ) និងឃាត់ចាប់មនុស្ស២នាក់

 ខេត្តកោះកុង÷នគរបាលការពារព្រំដេនទឹកលេខ២៦៩ បានចុះប្រតិបត្តិការបង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ (ប្រភេទគ្រឿងសមុទ្រ) និងឃាត់ចាប់មនុស្ស២នាក់ក្នុងនោះមានជនជាតិថៃម្នាក់និងជនជាតិខ្មែរម្នាក់ ដែលសង្សយ័ថាជាប់ពាក់ពន្ធ័ បន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចឲ្យដឹងថា ក្នុងទូកដឹកជញ្ជូនទំនិញគេចពន្ធពីប្រទេសថៃ ចូលមកខេត្តកោះកុងនេះ មានដូចជាត្រី បង្គាមឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលមិនបានបង់ពន្ធគយ ហើយត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទំនិញពីទូក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០សីហា២០២៥។


លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង ក៍បានឲ្យដឹងនៅម៉ោងជាង៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះដែរថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានជនសង្សយ័២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ រួមនិងវត្ថុតាង មានទូកកន្ទុយវែង ០១គ្រឿង និងទំនិញគេចពន្ធនៅចំណុចព្រែកកោះយ៉។


បើតាមលោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ៕





Post a Comment (0)
Previous Post Next Post

sponser

 

Social