គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សង្ស័យមានការឃុបឃិតគ្នា យកដីត្រពាំងសហគមន៍របស់រដ្ឋលក់ បន្ទាប់ពីមានការផ្អាកមួយរយៈពេលខ្លី ដោយសារមានពាក្យបណ្ដឹងពីពលរដ្ឋប្តឹងតវ៉ា( វគ្គ៣)

រាជធានីភ្នំពេញ ÷បើយោងតាមការរាយការណ៍មកសារព័ត៌មានរបស់យើងថា ប្រជាពលរដ្ឋឃើញគ្រឿងចក្របានដឹកជញ្ជូនដីតាមរថយន្តជាច្រើនជើងចាប់តាំងពីនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីធ្វើការចាក់លើត្រពាំងសហគមន៍របស់រដ្ឋមួយកន្លែង ហើយពួកគេក៏លាន់មាត់គ្រប់ៗគ្នាថា ដីសហគមន៍របស់រដ្ឋមួយកន្លែងនេះកន្លងមកនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្តឹងជំទាស់តវ៉ា ដើម្បីជារក្សាត្រពាំងដែលស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្អាកសកម្មភាព ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំង ឃើញថា ដីត្រពាំងត្រូវបានចាក់រួចរាល់១០០ភាគរយទៅហើយ ខណៈនោះដែរអង្គភាពយើងបានសាកសួរពលរដ្ឋជិតខាង បន្ថែម ដោយពួកគាត់បានលើកឡើងថា ដីនេះមានការត្រូវរ៉ូវគ្នាដោយមានអ្នកដើរឱ្យពលរដ្ឋផ្ដិតមេដៃ អ្នកខ្លះបាន៣០០ដុល្លា និងអ្នកខ្លះទៀតបានរហូតទៅដល់ ២០០០ដុល្លារក្នុងម្នាក់ នេះសបញ្ជាក់ឲ្យឃើញថាអ្នកមានប្រាក់ មានអំណាចមួយចំនួនតូច កំពុងបញ្ចេញសកម្មភាព យ៉ាងសកម្ម ចំឡែកមន្ត្រីនិងអាជ្ញាធរមូលដ្ឋាន កំពុងរុញដាក់គ្នាពីមួយទៅមួយជាបន្តបន្ទាប់ ។


បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកអភិបាលខណ្ឌសែនសុខ តាមរយះលេខទូរស័ព្ទ លោកអភិបាលបានឲ្យទំនាក់ទំនងទៅលោកចៅសង្កាត់ឃ្មួញ លោកចៅ សង្កាត់គាត់ថា គាត់កំពុងតែមានជំងឺ ការងាររឿងដីនិង ឲ្យទំនាក់ទំនងទៅ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី១បានប្រាប់សារព័ត៌មានយើងថា និងដីមានម្ចាស់ស្របច្បាប់ បើចង់ដឹងមកជួបនៅ សង្កាត់ បន្ទាប់មកមានបុគ្គលម្នាក់ខលមកថាគាត់ជាម្ចាស់ដី មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ តាំងពីឆ្នាំ ២០០៦ ហើយបើចង់បានលុយ ចាំគាត់អោយ នៅក្នុងនោះគាត់បានបន្តទៀតថា គាត់បានចាយលុយ ឲ្យក្រុមសារព័ត៌មានអស់ហើយ ។



នៅក្នុងករណីម្ចាស់ដី កម្មសិទ្ធិស្របច្បាប់ហេតុអ្វីត្រូវអោយលុយសារព័ត៌មាន នៅក្នុងនោះដែរ យោងតាមបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋ នៅតំបន់នោះ បានបញ្ជាក់ថាសារព័ត៌មានយើងថា ប្រជាពលរដ្ឋដែលមានការតវ៉ា បានទទួលលុយមួយចំនួនមានតិចមានច្រើន បច្ចុប្បន្នមិនមាន អ្នកណាគេនិយាយទៀតទេ ចំណែកអាជ្ញាធរនៅទីនេះ ម្នាក់សុទ្ធតែបានដឹងអស់ហើយ ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសុរិយោដីរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទីតាំងដីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈមាសបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

មហាជននិងអង្គការសង្គមស៊ីវិល ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ ៕

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment (0)
Previous Post Next Post

sponser

 

Social