គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ ១,៨ លានដុល្លារដល់តំបន់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ÷ថ្ងៃទី ១៥ សីហា ២០២៥ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ប្រភពដដែល បានបន្តថាជំនួយនេះ នឹងអនុវត្តតាមរយៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយផ្តោតលើការចែកចាយសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។

តាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ រវាងកម្ពុជា និងថៃ និងសង្ឃឹមថានឹងមានសន្តិភាពឡើងវិញឆាប់ៗ ខណៈដែលនឹងបន្តខិតខំដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងអនុព័ន្ធយោធា វរសេនីយឯក ហារ៉ា តាកាស៊ី បានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន និងមានការគ្រាំគ្រាចិត្តយ៉ាងខ្លាំងចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនក៏នឹងបន្តចូលរួមជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social