គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងចិញ្ចឹមជ្រូកមួយកន្លែងនៅឃុំតាំងដួង ស្រុកបាទី កំពុងរងការរិះគន់ពីប្រជាពលរដ្ឋប្រចាំតំបន់ពាក់ព័ន្ធក្លិនស្អុយ អាចន៍ជ្រូក( វគ្គ១)

ខេត្តតាកែវ÷ យោងតាមសម្តីប្រជាពលរដ្ឋរស់នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង គឺគេចិញ្ចឹមយូរហើយ ពេលជះក្លិនម្តងៗពិជាពិបាកទ្រាំណាស់  មានពេលខ្លះហូបបាយមិនកើតទេ ក្លិនស្អុយ ក៏ស្អុយ មានពេលខ្លះឈឺ ពីព្រោះទ្រាំក្លិនមិនបាន តែមិនដឹងធ្វើម៉េច។

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ  កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ពិតជាបានបង្កផលប៉ះពាល់ ជាខ្លាំងដល់សុខភាពប្រជាពលរដ្ឋ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានថតនិងត្រួតពិនិត្យ ទីតាំងដែលចិញ្ចឹមជ្រូក គឺមិនមានអ្វីដែលបញ្ជាក់ ថាជារបស់ក្រុមហ៊ុននោះទេ ដោយសារតែមិនមានលើស្លាកយីហោអ្វីឡើយ ។


អង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនទៅលោក ចៅហ្វាយស្រុក បាទី តែលោក ចៅហ្វាងស្រុកគាត់បានប្រាប់ឲ្យក្រុមការងារសារព័ត៌មានយើង ទៅជួបគាត់ទៅវិញ អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីជូនដំណឹង យោងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ យោងតាមធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន ។
អង្គភាពសារព័ត៌មានយើង នៅមិនទាន់ដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានទីតាំងខាងលើ បានសុំច្បាប់ និងមានលិខិតអនុញាតឬមួយយ៉ាងណានោះទេ ? តែយ៉ាងណាមិញ ការបង្កើតទីកន្លែងចិញ្ចឹមជ្រូកកគួរតែសិក្សាឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដលសុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ អអ្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរពេទ្យសត្វខេត្តតាកែវ និងចុះត្រួតពិនិត្យករណីខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ។


ក្នុងនោះផងដែលអង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាននិងឯកឧត្តម ទិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះដោយក្តីអនុគ្រោះ ៕


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment (0)
Previous Post Next Post

sponser

 

Social