គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទទួលអំណោយពីក្រុមហ៊ុន Skyline Charter & Service Co., Ltd

ភ្នំពេញ÷ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីក្រុមហ៊ុន Skyline Charter & Service Co., Ltd សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

អំណោយរបស់ក្រុមហ៊ុន Skyline Charter & Service Co., Ltd ដែលបានឧបត្ថម្ភក្រសួងមហាផ្ទៃ រួមមាន៖ ថវិកា ចំនួន ៦០លានរៀល អង្ករ ចំនួន ៥តោន ទឹកបរិសុទ្ធ ចំនួន ២០០កេស ទឹកក្រូចចម្រុះ ចំនួន ២០០កេស ទឹកស៊ីអ៉ីវ ចំនួន ២០០យួរ ទឹកត្រី ចំនួន ២០០យួរ និងមី ចំនួន ២០០កេស។


សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន Skyline Charter & Service Co., Ltd ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Post a Comment (0)
Previous Post Next Post

sponser

 

Social