គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ពីការចូលរួមជាអ្នកសង្កេតការណ៍ និងជួយលើផ្នែកបច្ចេកទេស ដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

ភ្នំពេញ÷លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការចូលរួមជាអ្នកសង្កេតការណ៍ និងជួយលើផ្នែកបច្ចេកទេស ដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយធ្វើឱ្យវិលត្រឡប់មកវិញនូវប្រក្រតីភាព។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ភាគីមិត្តចិនបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ជនស៊ីវិល ព្រមទាំងឃ្លាំមើល និងតាមដានអំពីស្ថានការណ៍តាមព្រំដែនយ៉ាងដិតដល់។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និង យោធភូមិភាគទី១របស់ថៃបានដំណើរការកិច្ចប្រជុំរបស់ខ្លួនពេញ១ថ្ងៃ ជាលទ្ធផលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ វិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាថ្ងៃនេះនៅខេត្តស្រះកែវ ប្រទេសថៃ ដែលសង្ឃឹមថា កិច្ចប្រជុំមួយនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអាចអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវ សន្តិភាព ស្ថិរភាព និងប្រក្រតីភាព៕ ដោយ៖ ចាន់ សុភឿន
Post a Comment (0)
Previous Post Next Post

sponser

 

Social