គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រោងចក្រចំនួន១៧ បានទទួលគម្រោងវិនិយោគនៅដើមខែកញ្ញានេះដែលជួយដោះស្រាយទីផ្សារការងារពលករត្រលប់មកពីប្រទេសថៃ

ភ្នំពេញ÷ចាប់ពីដើមខែកញ្ញានេះមក កម្ពុជាទទួលបានគម្រោងវិនិយោគសម្រាប់បង្កើតរោងចក្រចំនួន១៧ ដែលបានជួយបង្កើតមុខទំនិញថ្មីៗក្នុងស្រុកនិងបង្កើតទីផ្សារការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបានជួយដោះស្រាយមុខរបរការងារដល់ពលករត្រលប់មកពីប្រទេសថៃ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន ៨ ដើម្បីបង្កើតរោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិតសម្ភារៈក្មេងលេង រោងចក្រផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ

រោងចក្រផលិតផលិតផលពីលោហៈ រោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិករោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ និងរោងចក្រផលិតក្រដាសកាតុង ដែលបង្កើតការងារបានសរុបចំនួន៣៤៥៣នាក់។

ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគចំនួន ៣ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងម៉ាស៊ីនសម្រាប់ហាត់ប្រាណ និងឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ រោងចក្រផលិតទូកកម្សាន្ត ទូកកាយាក់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ និងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិកគ្រប់ប្រភេទ ដែលបង្កើតការងារបានសរុបចំនួន១០៤៧នាក់។

ខេត្តបាត់ដំបង ទទួលបានគម្រោងវិនិយោគចំនួន ២ ដើម្បីបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ និងរោងចក្រកែច្នៃលោហៈធាតុ ដែលបង្កើតការងារបានសរុបចំនួន១១៩៤នាក់។

ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគចំនួន ១ ដើម្បីបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ដែលបង្កើតការងារបានចំនួន ៥២៧កន្លែង។

ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគចំនួន ១ ដើម្បីបង្កើតរោងចក្រផលិតបរិក្ខារ អគ្គិសនីបំភ្លឺ គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងប្រអប់ដាក់សម្ភារៈជាង ដែលបង្កើតការងារបាន ចំនួន ៣៤៣កន្លែង។

ខេត្តត្បូងឃ្មុំ ទទួលបានគម្រោងវិនិយោគចំនួន ១ ដើម្បីបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូដែលបង្កើតការងារបានចំនួន ៤៧៥កន្លែង។

និងខេត្តកោះកុង ទទួលបានគម្រោងវិនិយោគចំនួន ១ ដើម្បីបង្កើតរោងចក្រផលិតសារធាតុគីមីដែលបង្កើតការងារបានចំនួន ១០៦កន្លែង។

សរុបចំនួន១៧រោងចក្រនេះបានជួយដោះស្រាយទីផ្សារការងារចំនួន៦៧៦០នាក់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសចំពោះពលករត្រលប់មកពីប្រទេសថៃ៕

អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

Post a Comment (0)
Previous Post Next Post

sponser

 

Social