ភ្នំពេញ÷អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរ ដែលបានផ្លាស់ប្តូរទម្លាប់ និងងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញការផលិត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
ក្នុងនាមជាក្រុមហ៊ុនផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក អ្នកឧកញ៉ា លាង ម៉េង សម្តែងការរីករាយ ដែលប៉ុន្មានខែនេះពលរដ្ឋកម្ពុជាបានងាកមកគាំទ្រផលិតផលិតផលខ្មែរ និងផ្លាស់ទម្លាប់ពីការប្រើប្រាស់ផលិតផលបរទេសមកសាកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលធ្វើឱ្យពួកគាត់ដឹងថាផលិតផលខ្មែរមានស្តង់ដាគុណភាពមិនចាញ់ផលិតផលក្រៅស្រុកឡើយ ព្រោះការផលិតនៅកម្ពុជាក៏ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ផងដែរ៕ ផ្សាយ៖ កន ចំណាន


