ភ្នំពេញ÷ទីតាំងក្លឹបកំសាន្តមួយកន្លែង បើកដំណើរការឡើងវិញ ដោយបានប្ដូរឈ្មោះ ពី ៦៦៦ មកជាឈ្មោះ MT ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលធ្លាប់ចូលទៅកំសាន្តក្នុងក្លឹប MT បាទបញ្ជាក់ប្រាប់ថា ទីតាំងនោះគឺមានការប្រើប្រាស់នូវសារធាតុញៀន ដែលគេស្គាល់ថាជាថ្នាំគ្រវី ដោយទីតាំងនោះ ភាគច្រើនគឺសុទ្ធតែជាជនជាតិចិនមិនស៊ូវមានខ្មែរចូលនោះទេ ហើយពេលចូលម្ដងៗគឺមានការសួរនាំឆែកឆេរពីសំណាក់សន្តិសុខឈុតខ្មៅ។ដែលត្រូវជាបុគ្គលិករបស់ក្លឹប MT ។សូមរំលឹកផងដែរថាទីតាំងខាងលើ កន្លងទៅថ្មីៗមកនេះ ខាងកម្លាំងអគ្គស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនសហការនិងកម្លាំងមូលដ្ឋានខណ្ឌចំការមន ឆ្មក់បង្ក្រាប ទីតាំងខាងលើដែលកាលមុនមានឈ្មោះយីហោ ៦៦៦ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ផងដែរ ។
ពលរដ្ឋស្នើសុំ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជួនណារិន ស្នងការនគរបាល លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីរក្សាបានយោងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ