គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កាស៊ីណូ គ្មានស្លាកយីហោដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវ បង្កប់ល្បែស៊ីសងមាន់ជល់បៀអាប៉ោងយូគីនិងល្បែងជាច្រើន ប្រភេទទៀត បើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមាន លិខិតឆ្លងដែន ខ្លះអត់លិខិតឆ្លងដែន មកលេងល្បែង យ៉ាង គគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

ខេត្តព្រៃវែង ៖ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា កាស៊ីណូគ្មានស្លាកយីហោដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវ បង្កប់ល្បែងស៊ីសងមាន់ជល់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកអោយក្រុមញៀនល្បែងដែលពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចេញចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ចំណែកឯសមត្ថកិច្ចមូលដ្ឋាន និងមេច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាបនោះទេ ដែលមានទី តាំងស្ថិតនៅ ភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

មហាជននិងអង្គការសង្គមស៊ីវិលសង្ឃឹមថា លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេងហ៊ាងអធិការដ្ឋាន នគរបាល ស្រុកព្រះស្ដេច ចុះត្រួតពិនិត្យក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោកអសមត្ថភាព ក្នុងការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


អង្គភាពសារព័ត៌មានយើងស្នើរសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។


សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត កាស៊ីណូ គ្មានស្លាកយីហោ ដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។ អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment (0)
Previous Post Next Post

sponser

 

Social