គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

“សមរាត្រី” រដូវវស្សាឆ្នាំ២០២៥ ទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍បានជាង ៣ម៉ឺននាក់

សៀមរាប÷បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញថា “សមរាត្រី” ឬ ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ ៣៦ ៣០០នាក់ ទោះព្រឹត្តិការណ៍លើកនេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អក៏ដោយ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៣៦ ៣០០នាក់ខាងលើ មានភ្ញៀវទេសចរអន្ដរជាតិ ២ ៥៧៦នាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣៣ ៧៤០នាក់។


លោក សេង សុធារ៉ា បានឱ្យដឹងទៀតថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះ មិនឃើញថ្ងៃរះចំកំពូលប្រាសាទអង្គរ ច្បាស់ក្ដី ប៉ុន្តែអ្នកទេសចរបង្ហាញការពេញចិត្ត និងសប្បាយរីករាយ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ដែលនៅលើពិភពលោកមិនអាចប្រៀបផ្ទឹមបានជាមួយវប្បធម៌របស់ខ្មែរ។ 


ពួកគាត់មានមោទនភាព ដែលភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនាព្រឹត្តិការណ៍សមរាត្រីនេះ ខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្ណាល័យ និងខ្លះទៀតឈររង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីទស្សនាទិដ្ឋភាព និងផ្ដិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត៕

Post a Comment (0)
Previous Post Next Post

sponser

 

Social