គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងល្បែងស៊ីសង ម៉ាស្យា បម្រើផ្លូវភេទ ច្រើនកន្លែង នៅក្រុងបាវិត ដោយមន្ត្រីក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប

ក្រុងបាវិត÷ទីតាំង ល្បែងស៊ីសង និងម៉ាស្យាបំរើសេវ៉ាផ្លូវភេទ ជាច្រើនកន្លែងនៅក្រុងបាវិត រីកដូចផ្សិត ដែលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត ដោយមន្ត្រីប្រចាំតំបន់ មិនអើពើក្នុង ការបង្ក្រាប សង្ស័យថា ត្រូវថ្នាំសណ្តំរបស់ម្ចាស់តីតាំងអស់ទៅហើយ ទើបបានជាទុកបណ្តោយ អោយក្រុមញៀនល្បែង ទាំងនោះមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច។

មិនសរសើរមិនបានជាក់ស្ដែង អង្គភាពសារព័ត៌មាន បានចុះដល់ទីតាំង នៃក្រុងបាវិត ពិតជាអភិវឌ្ឍន៍យ៉ាងពេញទំហឹង នៅក្នុងនោះ មានករណីលួចបើកល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សាជាច្រើនកន្លែង យោងតាមរូបភាពបែកធ្លាយ ដែលអង្គភាពសារព័ត៌មានយើងបានផ្សាយជាសាធារណ: ក្នុងការជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។



លោកអែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត ដ៏មានឥទ្ធិពល តើមានសមត្ថភាពបង្ក្រាបទីតាំងលេងល្បែងស៊ីសង ទាំងនោះដែលឬទេ?ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ  យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់ក្រសួងមហាផ្ទៃ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរ:ស្នងការនគរបាល ខេត្តស្វាយរៀង សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង សូមមេត្តាចុះអធិការកិច្ច ទីតាំង ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ខាងលើដោយក្តីះនុគ្រោះ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាម
ផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណី ទាំងល្បែងស៊ីសង ទាំងកន្លែងម៉ាស្សា បង្កប់សាវាផ្លូវភេទ ខាងលើដោយក្តីអនុគ្រោះ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social