គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿងបន្ទាប់ពីអ្នកជំងឺប្តឹង ទៅមន្ទីរសុខាភិបាល និងសារព័ត៌មានក្នុងស្រុក ផ្សាយព្រោងឥឡូវចេញមុខដោះស្រាយហើយ <វគ្គ៣>

រាជធានីភ្នំពេញ÷ បន្ទាប់ពីបែកធ្លាយពាក្យបណ្តឹងរបស់ជនរងគ្រោះ  ឈ្មោះ សែម សុភ័ណ្ឌ អាយុ ៤០ ឆ្នាំ មុខរបរ មន្ត្រីនគរបាលជាតិ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២៩១ ផ្លូវ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

កម្មវត្ថុ សុំប្តឹងគ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង ដែលមានអាស័យដ្ឋាន ផ្ទះល្វែងអាយស៊ី ផ្ទះ លេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានភ្នំពេញនៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។
យោងសេចក្តី សេចក្តីសម្រេច លេខ ៦៦២/២៥ រប ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥ របស់ប្រធាន មន្ទីរនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម ប្រការ១ ទីតាំងផ្តល់ សេវា សុខា ភិបាល ឯកជន ០១កន្លែងអង្កេត( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ស្រី DU THI QUI ដែលមានអាស័យ ដ្ឋាន ផ្ទះល្វែងអាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញដោយមូលហេតុគ្មានលិខិតអនុញាតដោយរដ្ឋបាលខណ្ឌដង្កោ។
ប្រការ២ ការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យស្រុក ប្រតិបត្តិ និងលោកស្រី DU THI QUI មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឧ្យមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហត្ថលេខានិងត្រា បណ្ឌិត ងីមានហេង ។

បើយោងតាម សេចក្តីសម្រេច របស់លោក ងីមានហេង ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ស្រី DU THI QUI ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥ របស់ប្រធាន មន្ទីរនៃរដ្ឋបាលរាជធានីភ្នំពេញ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង)លួចបើកព្យាបាលជម្ងឺគ្មានលិខិតអនុញាត គ្មានអាជ្ញាប័ណ្ណពីស្ថាប័នពាក់ព័ន្ធគឺជារឿងខុសច្បាប់។
ម្ចាស់( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិវៀតណាម បានចូល មករកដំណោះស្រាយ ដោយសន្តិវិធី ជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿងនិងរក្សាភាព ស្ងៀមស្ងាត់ ក្នុងការដកពាក្យបណ្តឹង ដែលទទួលសំណងប្រហែលជា១ម៉ឺនដុល្លារអាមេរិក នេះបើយោងពាក្យសម្តីរបស់ជនរងគ្រោះ បានផ្តល់មកអង្គភាពសារព័ត៌មានយើង ។

ការបើកគ្លីនិកដោយគ្មានអាជ្ញារប័ណ្ណពីក្រសួង និងស្ថាប័នពាក់ព័ន្ធមកព្យាបាលមនុស្សរស់ គឺជារឿង ខុសច្បាប់ តើហេតុអ្វីបានជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច បិទតែគ្លីនិក ឬមួយគ្លីនិកមួយកន្លែងដែលបានរៀបរាប់ខាងលើ មន្ទីរសុខាភិបាលដឹងយូរហើយ តែនៅមិនទាន់អនុវត្តតាមនិតិវិធីច្បាប់។
បុគ្គលពាក់ព័ន្ធដែលឃុបឃិតគ្នាបើក ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិវៀតណាម តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?
លោក សោមរ៉ូប៊ីន ដែលជាអ្នកតំណាង( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន)ដែលមានលេខ ទូរស័ព្ទ ០៨៨៥៨៨៨៥៨៥ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះទេ ខលចូលតែមិនលើទូរស័ព្ទ បុគ្គលម្នាក់នេះជាអ្នកណែនាំ អ្នកជំងឺទៅព្យាបាល   ។
តើអាជ្ញារប័ណ្ណបើក ( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិវៀតណាម រូបនេះ ដែលព្យាយាមរត់ការជាយូរហើយ ដែលមិនទាន់ទទួលបាន តើត្រូវចេញបន្តឬមួយយ៉ាងណាវិញ តើមានជនរងគ្រោះប៉ុន្មាននាក់ត្រូវរងគ្រោះដោយសារគ្លីនិកនេះ ក្នុងករណីខាងលើនេះ មានការឃុបឃិតជាប្រព័ន្ធក្នុងការបើកគ្លីនិកព្យាបាលខុសច្បាប់ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ។ 
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment (0)
Previous Post Next Post

sponser

 

Social