ព្រះសីហនុ÷មន្ត្រីនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណ ១០នាក់ ដែលបានចុះទៅធ្វើការងារជំនាញ(កាស៉ីណូ) ជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ ត្រូវបាននគរបាលខេត្តព្រះសីហនុ ចុះទៅនាំខ្លួនអោយមកធ្វេីកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពបានអោយដឹងថា នគរបាលខេត្តព្រះសីហនុ បានព្រមាន នគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម អោយបញ្ឈប់សកម្មភាពជាបន្ទាន់ បេីគ្មានការអនុញ្ញាតិពីស្នងការខេត្ត ឬ មិនបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពបបានឲ្យដឹងថា មូលហេតុដែល នគរបាលនាយកដ្ឋានជំនាញមិនសហការព្រោះ មានព័ត៌មានថា ទីតាំងល្មេីសច្បាប់ក្នុងខេត្តព្រះសីហនុភាគច្រេីនជាឆ្នាំងបាយរបស់បងថ្លៃស្នងការខេត្ត ។


នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណកម្មការគ្រប់គ្រងល្បែងកម្ពុជា ចុះអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ០១បប ត្រង់ចំនុចទី៨ (គណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាសុីណូឬមណ្ឌល់ល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ដោយមិនឲមានដាច់ខាតនូវ (១)អំពើឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សខុសច្បាប់ (៣)អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់ (៤)អំពើរជួញដូរអាវុធ រក្សារទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការក៏សាងកម្លាំងខុសច្បាប់តាមរយះក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ និ(៦)អំពើរជួញដូរ ប្រើប្រាស់ និងរក្សារទុកគ្រឿងញៀន និងសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃ ព្រហស្បត៍ ទី ២៣ ខែតុលា វេលាម៉ោង ជាង៣រសៀល នៅទីតាំងកាសុីណូ លេជេនកាសុីហូថែល និងរីសត Legends casino hotel and resort ក៏មានកម្លាំងសមត្ថកិច្ច នគរបាល ផែនសន្តិសុខ ខេត្តព្រះសុីហនុ តាមបញ្ជាលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត គ្នាប្រហែលជិត៤០នាក់មកលោមពទ្ធ័កម្លាំងដែលកំពង់អនុវត្ត តាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ហើយក៏បាននាំខ្លួនកម្លាំងមានសមត្ថកិច្ចនគរបាលជាតិជាង១០នាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសុីហនុ ដើម្បីសួរនាំនិងធ្វើកិច្ចសន្យា ។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ