គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិតជាហ៊ានមែន ! សាងសង់សំណង់រឹង ហ៊ុំទ័ពចាក់ដីរំលោភចូលច្រាំងទន្លេ តើមានច្បាប់ដែលឬយ៉ាងណា សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ !

ខណ្ឌជ្រោយចង្វារ÷សំណង់រឹងចាក់ដីចូលច្រាំងទន្លេ មួយកន្លែងស្ថិតនៅ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លួចការសាងសង់យ៉ាងពេញទំហឹង អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។

បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំង ខាងលើ ដែលហ៊ានលួចបុកគ្រិះសាងសង់សំណង់រំលោភបំពានចូលច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន តើម្ចាស់សំណង់រឹងខ្លាំងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្ដែតបណ្តោយអោយមានការសាងសង់សំណង់មួយកន្លែងនេះ បណ្តែតខ្លួននៅលើម៉ាត់ច្រាំងទន្លេ ឬមួយមានលលិខិតអនុញាតអោយសាងសង់ពីស្ថាប័នពាក់ព័ន្ធ ។


យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ  គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភបំពានចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសំណង់រឹងមួយកន្លែងនេះ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង  អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Post a Comment (0)
Previous Post Next Post

sponser

 

Social