គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លិខិតអញ្ជើញមន្ទីរព័ត៌មានខេត្តកណ្ដាល

កណ្តាល÷សូមអញ្ជើញ លោក យ៉ែម មន្នី  អង្គភាព អឹម អិន អេសភីញូស៍ ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពី ការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមចំណងជើងថា បានចាក់ដីចូលទន្លេ ប្រមាណ ១០ម៉ែត្រ និងសាងសង់សំណង់ពុំមានលិខិតសាងសង់ ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអូស ស្រុកពញាឮ ខេត្តកណ្ដាល "របស់អង្គភាពសារព័ត៌មាន MNSP NEWS ។

ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ១៤ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ពេលវេលាម៉ោង ២និង៣០នាទីរសៀល
ទីកន្លែង នៅសាលប្រជុំ (B) ជាន់ទី២ មន្ទីរព័ត៌មានខេត្តកណ្ដាល ។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើងបានចុះផ្សាយដោយដាក់ចំណងជើងថា {ភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង កំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលដែលមានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល មិនដឹងថាមានលិខិតការអនុញាតិ អោយសាងសង់ឬមួយយ៉ាងណា ដោយសារចាក់ដីច្រាំងទន្លេជាង១០ម៉ែត្រ (វគ្គ១)

អានអត្ថបទពេញ🌐http://www.mnsp-news.com.kh/2025/08/blog-post_18.html

📤ព័ត៌មានទាន់ហេតុការណ៍ចុចចូល👉គ្រុបតេលេក្រាម.https://t.me/+8bPKEZ2R-985ZWI1

Chhanel តេលេក្រាម👉https://t.me/+Jj0vyU_D7O5iYTQ1

ផេកផ្លូវការ👉https://www.facebook.com/share/1AgP22gMFi/?mibextid=qi2Omg

YouTube 👉https://www.youtube.com/@Mnspnews

មិនមែនដូចការលើកឡើងរបស់រដ្ឋបាលស្រុកពញាឮ និងមន្ទីរព័ត៌មានខេត្តកណ្ដាលនោះទេ ។

បន្ទាប់ពីអង្គភាពសារព័ត៌មាន យើង បានឃើញ លិខិតអញ្ជើញ របស់មន្ទីព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី០៣  ខែតុលា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង ពិតជាសូមថ្លែង អំណរគុណ ចំពោះលិខិតអញ្ជើញ របស់មន្ទីព័ត៌មានអាចកណ្ដាល ក្នុងនោះ សូមលោកប្រធានមន្ទីរ ជួយបញ្ជាក់បន្ថែម យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។


យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង ភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។

អង្គភាពសារព័ត៌មានយើងបានខលទៅ លោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់  ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោក ថនសុវណ្ណាអភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក។
អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែន ដីនគររូបនីយ កម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង  ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។

លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ  តើមកពីហេតុអ្វី?

ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវ:ព្យាយាម សុំការបំភ្លឺពីមន្ត្រី អាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាយបំភ្លឺ កុំអោយមានការភាន់ច្រឡំ តែទោះបីយ៉ាងណាក្តី ក្នុងនាមជាអ្នកសារព័ត៌មាន សូមថ្លែងអរគុណសារជាថ្មី  និងស្នើសុំដល់ឯកឧត្តម គួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រង សម្បត្តិ រដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដី បំពានចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ដោយម្ចាស់ទីតាំងមួយចំនួន មិនខ្លាចញញើតច្បាប់ សូម្បីតែ បន្តិច ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social