ភ្នំពេញ} ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនិងជាលើកដំបូងក្រោមចំណងជើងថា "សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥" នាថ្ងៃសៅរ៍ អាទិត្យ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេឋះ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។
ការរៀបចំព្រឹត្តិការណ៍នៅពេលនេះ ត្រូវបានគេមើលឃើញថា គឺដោយសារតែខែវិច្ចិកានេះ មានមរតកវប្បធម៌អរូបីរបស់ខ្មែរចំនួន ៥ ត្រូវបានអង្គការយូណេស្កូបានសម្រេចដាក់បញ្ចល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ ទី១ គឺរបាំព្រះរាជទ្រព្យត្រូវបានចុះក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៧ វិច្ចិកា ។ទី២ ល្ខោនស្រមោលស្បែកត្រូវ បានចុះក្នុងបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា។ទី៣ គឺល្ខោនខោលត្រូវ បានចុះក្នុងបញ្ជី នៅថ្ងៃទី២៨ វិច្ឆិកានេះ។ ទី៤ គឺ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជី នៅថ្ងៃទី២៩ វិច្ឆិកា និងទី៥ គឺ ចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជី នៅថ្ងៃទី៣០វិច្ឆិកា។យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអោយដឹងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីទាំងប្រាំពីរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។
នៅក្នុងកម្មវិធីសប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១នេះ នៅរសៀលថ្ងៃទី២៩វិច្ឆិកា នឹងមានការបង្ហាញទស្សនីយភាព ល្ខោនបុរាណពោលស្រីវត្តកៀនស្វាយក្រៅ រឿងលិនថោង និងសកម្មភាពទាញព្រ័ត្រ។ នៅរសៀលថ្ងៃទី៣០វិច្ឆិកានឹងមានការបង្ហាញទស្សនីយភាព យីកេគួយហៃ រឿង ទឹករាំផ្ការាំ ល្ខោនខោលវត្តស្វាយអណ្តែតរឿង អវសានក្រុងរាពណ៌ ចាប៉ីដងវែងក្នុងពិធីអាពាហ៍ពិពាហ៍ ល្ខោនស្រមោលស្បែកឈុតឆាកក្រុងរាពណ៌ឆក់នាងសីតា ទស្សនីយភាពរបាំព្រះរាជទ្រព្យ ការសំដែងក្បាច់គុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង នារីម្នាក់ទល់បុរស៣នាក់ និង ល្ខោនខោលវត្តស្វាយអណ្តែតរឿងរាមកេរ្តិ៍។
សូមបញ្ជាក់ថា បេតិភ័ណ្ឌអរូបីគឺជាកេរមរតកដែលបង្កើតឡើងដោយមនុស្សហើយបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយតាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬ ការត្រាប់តៗគ្នាដែលមិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និង ពិបាកយល់ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារៈជាដើម៕អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)





