គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ញាតិគាំទ្រ ខ្ញុំបាទ យ៉ែម មន្នី ចាងហ្វាង គេហទំព័រ អឹមអិនអេសភីញូស៍ សូមប្រកាសគាំទ្រ លោក ផែង វណ្ណ:

ភ្នំពេញ ÷ញាតិគាំទ្រ ខ្ញុំបាទ យ៉ែម មន្នី ចាងហ្វាង គេហទំព័រ អឹមអិនអេសភីញូស៍ សូមប្រកាសគាំទ្រ លោក ផែង វណ្ណ:  ដែលបានផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គមទាក់ទិនទៅនិងបុគ្គលជាមន្ត្រី កងរាជអាវុធហត្ថម្នាក់ គឺលោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ ។ 

នៅក្នុងករណីដែលបានផ្សព្វផ្សាយព័ត៌មាន   ទៅលើបណ្តាញសង្គម ការពារធនធានធម្មជាតិ ការពារសម្បត្តិ រដ្ឋគឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា។ 

គេហទំព័រ អ្នកសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីរបាយការណ៍ តាមការផ្សព្វផ្សាយជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គោរពជូនជ្រាបជាព័ត៌មាន នូវភាពអសកម្មរបស់មន្ត្រី មួយចំនួនតូចដែលមិនបានបំពេញកាតព្វកិច្ច ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ ស្របតាមលក្ខន្និក: និងបទបញ្ជាផ្ទៃក្នុង របស់ក្រសួង  និងស្ថាប័នពាក់ព័ន្ធ ។





   _យោងតាមខ្លឹមសារដែលផុសទៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទិនទៅនិង លោក តាន់ គឹមសួរ 
    _ យោងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច    របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស
     លេខ:២០៦/២០២៥ ចុះថ្ងៃទី២៧  ខែ វិច្ឆិកា  ឆ្នាំ២០២៥  របស់មេបញ្ចាការកងរាជអាវុធហត្ថ  នាយ ឧត្តមសេនីយ៍ សៅ សុខា   យើងខ្ញុំសូមគាំទ្រទាំងស្រុង។
 _យោងខ្លឹមសាររបស់លោក ផែង វណ្ណ:  ទាក់ទិនទៅនិងបុគ្គលដែលបំរើការងារ ជាមន្ត្រីកងរាជអាវុធហត្ថ គឺលោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ នាពេលបច្ចុប្បន្នសូមថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យ ថាតើពិតដូចការលើកឡើង របស់លោក ផែង វណ្ណ:  ដែលឬទេ។

ដោយឡែក យើងខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា ជួយពន្យល់បន្ថែមពីការចេញញាតិថ្កោលទោស  មកលើលោក ផែង  វណ្ណ: ។ 

ការរិះគន់ របស់លោក ផែង  វណ្ណ: ក្នុងនាមជាអ្នកសារព័ត៌មាន ទៅលើ លោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ យោងតាមខ្លឹមសាររបស់លោក តាន់ គឹមសួរ ក្នុងនាមជាប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ការពារសម្បត្តិរដ្ឋ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ រូប ដែលរស់នៅក្រោមដំបូលសន្តិភាព តែប្រសិនបើ លោក ផែង  វណ្ណ:ប្រើពាក្យពេចន៍ ធ្វើឱ្យប៉ះពាល់ទៅលើស្ថាប័នរដ្ឋ គួរតែក្រសួង និងស្ថាប័នពាក់ព័ន្ធចេញសេចក្តីប្រកាស ឱ្យលោកផែង វណ្ណ: កែតំរូវ ។

អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  មេបញ្ជាការ  កងរាជអាវុធហត្ថ  លើផ្ទៃប្រទេស សូមមេត្តា យោគយល់ដោយក្តីអនុគ្រោះ ចំពោះពាក្យសម្តី ក្នុងនាមជាអ្នកសារព័ត៌មានរបស់លោក ផែង វណ្ណ: ដែលបានផ្សាយទៅលើបណ្តាញសង្គម ទាក់ទិនទៅនិងរឿងបុគ្គល  មិនមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ ទៅលើស្ថាប័នរដ្ឋឡើយ  ។

 អាស្រ័យដូចបាន ជម្រាបជូន ខាងលើ ការចេញញាតិគាំទ្រលោក  ផែង វណ្ណ: ផ្តោតទៅលើធម្មនុញច្បាប់នៃរបបសារព័ត៌មាន តែប៉ុណ្ណោះ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ទទួលនូវការគោរពពីខ្ញុំបាទ យើងខ្ញុំ។
Post a Comment (0)
Previous Post Next Post

sponser

 

Social